ភ្នំពេញៈ ដើម្បីសោភណ្ឌភាពរាជធានី និងកាត់បន្ថយនូវការកកស្ទះ និងគ្រោះថ្នាក់ចរាចរណ៍ផងនោះ មហាវិថី៣ខ្សែ គឺមហាវិថីម៉ៅសេទុង មហាវិថីសុធារស និងវិថីព្រះមុនីរេត នៅចំណុចស្តុបអាំងទែកុងទីណង់តាល់ ត្រូវបានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ធ្វើការជួសជុលចាក់លុបគ្រលុកលើមហាវិថីទាំង៣ខ្សែនោះ។
មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញបានឲ្យដឹងថា កាលពីថ្ងៃទី៩ តុលា មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញបានធ្វើការជួសជុលគ្រលុកសំបុកមាន់មហាវិថីម៉ៅសេទុង មហាវិថីសុធារស និងវិថីព្រះមុនីរេត ត្រង់ចំណុចស្តុបអាំងទែកុងទីណង់តាល់ ដើម្បីសម្រួលចរាចររបស់ប្រជាពលរដ្ឋ ក្នុងធ្វើដំណើរបានស្រួល និងកាត់បន្ថយគ្រោះចរាចរណ៍នានាផងដែរ៕
មតិយោបល់