យ៉ាងហោចណាស់ពលរដ្ឋប៉ាឡេស្ទីន ៨៩គ្រួសារនៅជ្រោយហ្គាហ្សាត្រូវបាន កម្លាំងទាហានអ៊ីស្រាអែលវាយប្រហារ បណ្ដាលឱ្យស្លាប់ទាំងគ្រួសារតែម្ដង ។ ក្រសួងសុខាភិបាលប៉ាឡេស្ទីនបានឱ្យដឹង ថា ពលរដ្ឋនៅតំបន់ភាគខាងជើងជ្រោយ ហ្គាហ្សាជាច្រើនគ្រួសារបានស្លាប់ដោយ ការវាយប្រហារមិនប្រកាសឱ្យពលរដ្ឋ ដឹងមុននៅតំបន់ទាំងនោះ ។
កាលពីពេលកន្លងមកថ្មីៗ នាយករដ្ឋ មន្ដ្រីអ៊ីស្រាអែល លោកបែនចាមីន ណេតាន់យ៉ាហ៊ូ បានព្រមានដល់ពលរដ្ឋ ប៉ាឡេស្ទីនថា ត្រូវតែចាកចេញពីផ្ទះ សម្បែងនៅតំបន់ដែលមានក្រុមឧទ្ទាម ហាម៉ាស់ធ្វើសកម្មំភាព ចៀសវាងការ បាត់បង់ជីវិត ។ កម្លាំងទាហានអាកាស អ៊ីស្រាអែលបានបើកការវាយប្រហារ សំដៅទៅលើទីតាំងស៊ីវិល ដូចជាសាលា រៀន មន្ទីរពេទ្យ ដោយសារតែនៅទីតាំង ទាំងនោះត្រូវក្រុមឧទ្ទាមហាម៉ាស់ប្រើ ប្រាស់សម្រាប់បើកការវាយប្រហារទៅ លើភាគីអ៊ីស្រាអែល ។
លោកណេតាន់យ៉ាហ៊ូ បានប្រកាស ថា “ខ្ញុំសូមអំពាវនាវដល់ពលរដ្ឋហ្គា ហ្សាភៀសខ្លួនចេញពីតំបន់ណាដែល មានក្រុមហាម៉ាស់ធ្វើសកម្មភាពដោយ សារតំបន់ទាំងនោះស្ថិតនៅក្នុងគោល ដៅដែលយើងត្រូវវាយប្រហារ” ។ រដ្ឋាភិបាលអ៊ីស្រាអែលបានប្រកាស ឱ្យដឹងថា ទទួលបានភស្ដុតាងថា ក្រុម ហាម៉ាស់បានប្រើប្រាស់ប្រជាពលរដ្ឋធ្វើ ជារនាំងបិទបាំង ការពារដល់ពួកគេក្នុង ការវាយប្រហារទៅលើអ៊ីស្រាអែល និង ទប់ស្កាត់ការវាយប្រហារពីអ៊ីស្រាអែល មកវិញ ។
អ៊ីស្រាអែលបានប្រកាសឯក សារដែលខ្លួនទទួលបានតែមួយទំព័រ ប៉ុណ្ណោះក្នុងចំណោម១០២ទំព័រពាក់ព័ន្ធ នឹងករណីខាងលើ ។ ចំណែកភាគីក្រុម ហាម៉ាស់ចាត់ទុកឯកសារទាំងនោះជា ការក្លែងក្លាយ ។ កាលពីថ្ងៃតី២៥ ខែសីហា កន្លងមក គឺគម្រប់៥០ថ្ងៃដែលអ៊ីស្រាអែលបាន បើកយុទ្ធនាការវាយប្រហារទៅលើ ជ្រោយហ្គាហ្សាចាប់ផ្ដើមឡើងនៅថ្ងៃទី ៨ ខែកក្កដា ។ ចំនួនអ្នកស្លាប់ក្នុងការ វាយប្រហារនោះកើនឡើង២១២០នាក់ ក្នុងនោះមានកុមារ៥៧៧នាក់ ៕

មតិយោបល់