កាលពីពេលថ្មីៗនេះក្រសួងសុខាភិបាល និងសុខុមាលភាពនៃប្រទេសជប៉ុនបានប្រកាស បន្ទាប់ពីការសិក្សាឃើញថា មូលហេតុចម្បងមួយនៃជម្ងឺមហារីក និងចរាចរនៃឈាមកើតឡើងដោយតែទម្លាប់នៃការបរិភោគអាហារប្រៃពេក។
បើយោងតាមការស្រាវជ្រាវទៅលើការបរិភោគអំបិលក្នុងមួយថ្ងៃ ១៧,៨ ក្រាមអាចបង្កឲ្យមានហានិភ័យប្រឈមមុខនឹងជម្ងឺសម្ពាធឈាមខ្ពស់ ២០ ភាគរយ បើប្រៀបធៀបទៅនឹង អ្នកដែលបរិភោគអំបិលត្រឹមតែ ៧,៥ ក្រាម ក្នុងមួយថ្ងៃ។ មួយវិញទៀតអ្នកដែលបរិភោគអាហារដែលមានជាតិប្រៃច្រើនពេកមានហានិភ័យជម្ងឺមហារីកចាប់ពី ១១ ទៅ ១៥ ភាគរយ នៃអ្នកដែលបរិភោគអាហារមានជាតិប្រៃតិច។ ការសិក្សានេះត្រូវបានធ្វើឡើងទៅលើមនុស្សដែលមានអាយុចាប់ពី ៤៥ ទៅ ៧៤ ឆ្នាំ ក្នុងគោលបំណងដើម្បីតាមដានស្ថានភាពនៃការអភិវឌ្ឍន៍ជម្ងឺមហារីក និងប្រព័ន្ធចរាចរឈាម ក្នុងរយៈពេល ៦ ឆ្នាំ។ ទាំងនេះត្រូវបានគេចាត់ទុកថាជាជម្ងឺដ៏ធ្ងន់ធ្ងរបំផុតនៅក្នុងប្រទេសជប៉ុន៕
ចុចទីនេះមើលប្រភពដើម www.mungkulkar.com សហការជាមួយនឹងដំណឹង
ព័ត៌មានជាតិ
មតិយោបល់