ព័ត៌មានជាតិ

កម្មករសំណង់ អ្នកទិញអេតចាយ ជាងភ្លើង អ្នករត់ម៉ូតូឌុប-កង់បី និងអ្នកលាងចានច្រើននាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួនពីបទ…

ព្រះសីហនុ: នៅវេលាម៉ោង ១៥និង៣០នាទីរសៀល ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៩ កម្លាំងមន្ទីរជំនាញយុត្តិធម៌ សហការជាមួយកម្លាំងមូលដ្ឋាន អាវុធហត្ថក្រុង ចុះបង្រ្កាបករណីលួច និងចែកចាយ ប្រើប្រាស់សារធាតុញៀន ត្រង់ចំណុចភូមិ០៤ សង្កាត់០៤ ក្រុងព្រះសីហនុ (ម្តុំអតីតសណ្ឋាគារ O C)
ឃាត់ខ្លួនជនសង្ស័យបានចំនួន១៦នាក់ ស្រី០៣នាក់៖
១/ឈ្មោះ ប៊ុយ ស៊ីតាំ ភេទស្រី អាយុ ៥២ឆ្នាំ ជនជាតិវៀតណាម មុខរបរទិញអេតចាយ មានទីលំនៅ ភូមិ៤ សង្កាត់៤ ក្រុងព្រះសីហនុ។
២/ឈ្មោះ ញាន សូត្រ ភេទប្រុស អាយុ ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបររត់ម៉ូតូកងបី មានទីលំនៅភូមិ៤ សង្កាត់៤ ក្រុងព្រះសីហនុ។
៣/ឈ្មោះ ឌុក ចិត្រា ភេទប្រុស អាយុ ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងសំណង់ មានទីលំនៅភូមិ៤ សង្កាត់៤ ក្រុងព្រះសីហនុ។
៤/ឈ្មោះ សាំ សៅ (ហៅអាត្រេន) ភេទប្រុស អាយុ ១៣ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិ៤ សង្កាត់៤ ក្រុងព្រះសីហនុ។
៥/ឈ្មោះ រិត វាសនា (ហៅស្នា) ភេទប្រុស អាយុ ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិ៤ សង្កាត់៤ ក្រុងព្រះសីហនុ។
៦/ឈ្មោះ ខាន់ បូរ៉ា (ហៅរ៉ា) ភេទប្រុស អាយុ ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងសំណង់ មានទីលំនៅភូមិ៤ សង្កាត់៤ ក្រុងព្រះសីហនុ។
៧/ឈ្មោះ អ៊ី ម៉ាប់ (ហៅអាម៉ាប់) ភេទប្រុស អាយុ ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងម៉ាស៊ីនត្រជាក់ មានទីលំនៅភូមិ៤ សង្កាត់៤ ក្រុងព្រះសីហនុ។
៨/ឈ្មោះ សុក សំបូរ (ហៅអាជាង) ភេទប្រុស អាយុ ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងភ្លើង មានទីលំនៅភូមិ៤ សង្កាត់៤ ក្រុងព្រះសីហនុ។
៩/ឈ្មោះ កែវ សាយ (ហៅអាមៃឃើ) ភេទប្រុស អាយុ ៣៦ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិ៤ សង្កាត់៤ ក្រុងព្រះសីហនុ។
១០/ឈ្មោះ សុវណ្ណ ពេជ្រ (ហៅអាវណ្ណ) ភេទប្រុស អាយុ ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាងសំណង់ មានទីលំនៅភូមិ៤ សង្កាត់៤ ក្រុងព្រះសីហនុ។
១១/ឈ្មោះ ផុល គឹមសាន្ត (ហៅអាសាន) ភេទប្រុស អាយុ ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបររត់ម៉ូតូ មានទីលំនៅភូមិ៤ សង្កាត់៤ ក្រុងព្រះសីហនុ។
១២/ឈ្មោះ ចាន់ ស្រីភណ្ឌ (ហៅស្រីទ្រីត) ភេទស្រី អាយុ ២២ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ លាងចាន មានទីលំនៅភូមិ៤ សង្កាត់៤ ក្រុងព្រះសីហនុ។
១៣/ឈ្មោះ អ៊ួន ជាតា (ហៅអាតា) ភេទប្រុស អាយុ ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបររត់ម៉ូតូកងបី មានទីលំនៅភូមិ៤ សង្កាត់៤ ក្រុងព្រះសីហនុ។
១៤/ឈ្មោះ អេង ប៉ៃណៃ (ហៅអាណៃ) ភេទប្រុស អាយុ ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបររើសអេតចាយ មានទីលំនៅភូមិ៤ សង្កាត់៤ ក្រុងព្រះសីហនុ។
១៥/ឈ្មោះ កែវ ស្រីយ៉ា (ហៅយ៉ា) ភេទស្រី អាយុ ៤១ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិ៤ សង្កាត់៤ ក្រុងព្រះសីហនុ។
១៦/ឈ្មោះ ស សី (ហៅអាសី) ភេទប្រុស អាយុ ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងសំណង់ មានទីលំនៅភូមិ៤ សង្កាត់៤ ក្រុងព្រះសីហនុ។

ចាប់យកវត្ថុតាងរួមមាន៖
-ម្សៅសថ្លាចំនួន០១កញ្ចប់តូច
-ម៉ូតូចំនួន១១គ្រឿង
-រ៉ឺម៉ក់កង់បីចំនួន០២គ្រឿង
-ដាវសាំម៉ូរៃចំនួន០៤ដើម
-ដែកជន្ទាសឡានចំនួន០២ដើម
-ដង្កាប់កាត់ដែកចំនួន០១
-ញរញួរចំនួន០១
-បំណែកគ្រឿងម៉ូតូមួយចំនួន
-សម្ភារ:សម្រាប់ជក់គ្រឿងញៀនមួយចំនួន
-សម្ភារ:សម្រាប់សោរដោះម៉ូតូមួយចំនួន
-ទូរស័ព្ទចំនួន០៤គ្រឿង
-ថង់សម្រាប់ច្រកគ្រឿងញៀនមួយចំនួន
-ដែកកេះចំនួន២១
-សោម៉ូតូចំនួន០៤
-ស្លាកលេខម៉ូតូចំនួន០១

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងការិយាល័យជំនាញកំពុងសាកសួរបន្តនីតិវិធី៕

មតិយោបល់