ព័ត៌មានជាតិ

រថយន្តកែច្នៃបើកធ្លាក់ផ្លូវ បណ្តាលឲ្យស្លាប់ម្នាក់និងរបួសម្នាក់ នៅស្រុកបរិបូណ៍!

កំពង់ឆ្នាំង: សមត្ថកិច្ចបានប្រាប់ Post News ថា នៅវេលាម៉ោង៩និង២០នាទីព្រឹក ថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង ក្រោយពីមានរថយន្តកែច្នៃមួយគ្រឿង បើកធ្លាក់ផ្លូវ បណ្តាលឲ្យបុរសម្នាក់ស្លាប់ និងម្នាក់ទៀតរងរបួស នៅលើផ្លូវជាតិលេខ៥៣អា ចំណុចស្ពានអូរចន្លុះ ភូមិអញ្ចាញរូង ឃុំអញ្ចាញរូង ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង។​​

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុ ធ្វើកំណត់ហេតុនិងស្ទួចយកវត្ថុតាងមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកបរិបូណ៌។ ចំណែកសាកសព ស​មត្ថកិច្ចរង់ចាំគ្រួសារ​មកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់