ព័ត៌មានជាតិ

រថយន្តដឹកឆាកតន្ត្រីស្រាបៀរថៃហ្គ័រ ទាក់ខ្សែកាបដាច់ធ្លាក់រប៉ាត់រប៉ាយពេញផ្លូវ ប្រជាពលរដ្ឋរិះគន់ទៅលើសមត្ថកិច្ចប៉ុស្តិ៍ទួលទំពូងទី២ និងអធិការខណ្ឌចំការមន មិនដែលចុះមករៀបចំសណ្តាប់ទាល់តែសោះ!

ភ្នំពេញ: មានករណី រថយន្តដឹកឆាកតន្ត្រីស្រាបៀរថៃហ្គ័រមួយគ្រឿង បានកោសនឹងខ្សែកាបដាច់ធ្លាក់រប៉ាត់រប៉ាយពេញផ្លូវ ត្រូវបានប្រជាពលរដ្ឋតាមឃាត់រថយន្ត ប៉ុន្តែតំណាងខាងរថយន្តបានដោះស្រាយនិងធ្វើការតភ្ជាប់បណ្តាញខ្សែកាបនោះឲ្យប្រជាពលរដ្ឋវិញផងដែរ។

ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង១១និង៤៥នាទី ព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៩ ស្ថិតនៅតាមបណ្តោយផ្លូវលេខ៤៣០ សង្កាត់ទួលទំពូង២ ខណ្ឌចម្ការមន រាជធានីភ្នំពេញ។

ក្នុងនោះយើងសង្កេតឃើញថា នៅតាមបណ្តោយផ្លូវ៤៣០នេះ មានរថយន្តភាគច្រើនចតនៅលើផ្លូវ ហាក់បីដូចជាសមត្ថកិច្ចក្នុងខណ្ឌចម្ការមន មិនសូវរៀបចំសណ្តាប់ធ្នាប់បណ្តាយផ្លូវ៤៣០នេះទាល់តែសោះ រហូតមានការកកស្ទះទាំងព្រឹកទាំងល្ងាច។ ជាពិសេសនោះ គឺភាគច្រើនមានភោជនីយដ្ឋាន ទីតាំងលក់-បាយ មីឆា កាហ្វេ នំបញ្ចុក អមតាមដងផ្លូវ ដែលជាហេតុធ្វើឲ្យអ្នកទិញយកយានយន្តមកចតនៅលើដងផ្លូវ បង្កឲ្យមានការកកស្ទះចរាចរណ៍ និងមានគ្រោះថ្នាក់ ទាំងដែលសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលទួលទំពូងទី២ និងអធិការខណ្ឌចម្ការមន មិនដែលចុះមករៀបចំសណ្តាប់ធ្នាប់តាមដងផ្លូវនោះទេ ធ្វើឲ្យប្រជាពលរដ្ឋរិះគន់រាល់ថ្ងៃ៕

មតិយោបល់