ព័ត៌មានជាតិ

កុំចេះតែហ៊ាន! ធ្វើសកម្មភាពលួចទ្រព្យសម្បត្តិឥណ្ឌាលក់មុង មិនដល់២៤ម៉ោងផង ត្រូវប៉ូលិសក្របួច.កបាន

ត្បូងឃ្មុំ: ជនសង្ស័យម្នាក់ បានធ្វើសកម្មភាពលួចទ្រព្យសម្បត្តិរបស់ឥណ្ឌាលក់មុង មិនដល់២៤ម៉ោងផង ត្រូវប៉ូលិសក្របួច.កបាន កាលពីវេលាម៉ោង៥និង៣០នាទីល្ងាច ថ្ងៃ២៩ ខែមករា ឆ្នាំ២០១៩ នៅចំណុចភូមិកន្ទួត ឃុំកោងកាង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។

សមត្ថកិច្ចបានឲ្យដឹងថាជនសង្ស័យមានឈ្មោះ មៀច ភារុណ អាយុ២២ឆ្នាំ រស់នៅភូមិអូព្រិច ឃុំកក់ ស្រុកពញាក្រែក បានជិះម៉ូតូ០១គ្រឿង ធ្វើសកម្មភាពលួចយកទូរសព្ទដៃម៉ាក(OPPO ០១គ្រឿង) និងប្រាក់ ៥០០,០០០រៀល(ប្រាំរយពាន់រៀលគត់) របស់ជនរងគ្រោះឈ្មោះ រ៉ៃ ណាត(YADAV RAJNATH) ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិឥណ្ឌា មុខរបរលក់មុងភួយ បច្ចុប្បន្នស្នាក់នៅផ្ទះជួល ស្ថិតនៅភូមិស្ទឹង ឃុំកោងកាង ស្រុកពញាក្រែក ។

ក្រោយពីរបានទទួលព័ត៌មានភ្លាមនោះកម្លាំងជំនាញនគរបាលស្រុកពញាក្រែក សហការជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាលកោកាង បាននឹងកំពុងចុះស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យខាងលើ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

មតិយោបល់