ព័ត៌មានជាតិ

មានអ្នកបាត់សាច់ញាតិទេ..ប្រទះឃើញសព​ក្នុងវាលស្រែ ​នៅស្រុកកណ្ដាលស្ទឹង!

កណ្តាល: នៅវេលាម៉ោង៥និង៣០នាទីល្ងាច ​ ថ្ងៃទី៣០ ខែមករា ឆ្នាំ ២០១៩ មានករណីប្រទះឃើញសាកសព​ នៅចំណុច​ក្នុងវាលស្រែ ភូមិត្រពាំងបារគូ ឃុំត្រពាំងវែង ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។

ជនរងគ្រោះមិនទាន់ ស្គាល់អត្តសញ្ញាណ​នៅឡើយ​។

ក្រោយពីទទួលព័ត៌មាន សមត្ថកិច្ច​ជំនាញ បច្ចេកទេសខេត្ត ចុះសហការ ពិនិត្យ និង ចាត់មន្ត្រីជំនាញចុះស្រាវជ្រាវ ស៊ើបអង្កេតបឋម ជាមួយ កងកម្លាំង ប៉ុស្ដិ៍ រដ្ឋបាលកម្លាំង ជំនាញ អធិការដ្ឋាននគរបាលស្រុកកណ្ដាលស្ទឹង​៕

មតិយោបល់