ភ្នំពេញៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៩ វេលាម៉ោង១០និង០០នាទី កម្លាំងនគរបាលប្រចាំទីរួមផ្សារធំថ្មី នៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ ពីបទ លួច(លួចបន្លំយកខ្សែករកាឡៃប្តូរយកខ្សែករមាស)នៅចំណុចតូបលេខ.G.4.061ក្នុងទីរួមផ្សារធំថ្មីផ្លូវលេខ៦៧ភូមិទី៤សង្កាត់ផ្សារថ្មីទី១ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
ជនសង្ស័យឈ្មោះ ពៅ ចន្ថា ភេទស្រី អាយុ៥២ឆ្នាំ ជនជាតិខ្មែរក្រោម មុខរបរ មិនពិតប្រាកដ ទីលំនៅផ្ទះជួលម្តំចាក់អង្រែលើផ្លូវលំសង្កាត់ចាក់អង្រែលើខណ្ឌមានជ័យរាជធានីភ្នំពេញ។
វត្ថុតាងចាប់យកបានមាន ខ្សែករមាសមួយខ្សែទម្ងន់២តំឡឹង(ជារបស់ជនរងគ្រោះ)និងខ្សែករកាឡៃមួយខ្សែ(ជារបស់ជនសង្ស័យ)។
ជនរងគ្រោះឈ្មោះ ស្រេង នីរតនះ ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់មាសមានទីលំនៅផ្ទះគ្មាន ផ្លូវR10(បឹងស្នោរ)សង្កាត់និរោធន៍ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
បច្ចុប្បន្ន កម្លាំងជំនាញខណ្ឌបានកំពុងប្រើប្រាស់វិធានការជំនាញ សួរចម្លើយរកបក្ខពួក និងប្រវត្តិសកម្មភាពប្រព្រឹត្តបទល្មើសកន្លងមក ដើម្បីអនុវត្តតាមនិតិវិធី ៕
មតិយោបល់