ព័ត៌មានជាតិ

សមត្ថកិច្ចបង្ក្រាបករណីជួញដូរគ្រឿងញៀនចាប់មនុស្ស៤នាក់និងរឹបអូសជាង១គីឡូក្រាមនៅខេត្តបន្ទាយមានជ័យ

បន្ទាយមានជ័យៈ យោងតាមផេករបស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា អនុវត្តតាមបញ្ជាឯកឧត្តមនាយឧត្ដមសេនិយ៍សន្តិបណ្ឌិតនេតសាវឿនអគ្គស្នងការនគរបាលជាតិនិងឯកឧត្តមនាយឧត្ដមសេនិយ៍ម៉ក់ជីតូអគ្គស្នងការរងទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀនក្រោមការបញ្ជាដឹកនាំផ្ទាល់របស់ឯកឧត្តមឧត្ដមសេនីយ៍ឯកឡឹកវណ្ណៈនាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន។

នៅថ្ងៃទី១៧ខែមិថុនាឆ្នាំ២០២១វេលាម៉ោង២០និង២១នាទីកម្លាំងជំនាញមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន(ក៤)ដឹកនាំដោយលោកនាយករងឃឹងសារ៉ាត់និងមានការចូលរួមពីស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យដឹកនាំសម្របសម្រួលពីឯកឧត្តមកើតវណ្ណារ៉េតព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យបានបើកការស៊ើបអង្កេតស្រាវជ្រាវឈានទៅបង្ក្រាបបាននៅចំណុចផ្ទះសំណាក់ប៉ោយប៉ែតផាសភូមិក្បាលស្ពាន់២សង្កាត់ក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ។

លទ្ធផលនៃប្រតិបត្តិការខាងលើកម្លាំងបានឃាត់ខ្លួនជនសង្ស័យ០៤នាក់៖

១-ឈ្មោះប៉ៅហ៊ឹងហៅប៉ាវភេទប្រុសអាយុ៣៤ឆ្នាំជនជាតិខ្មែរ។

២-ឈ្មោះម៉ៅទូចភេទស្រីអាយុ៤៩ឆ្នាំជនជាតិខ្មែរ។

៣-ឈ្មោះម៉ៅងស្រស់ភេទប្រុសអាយុ៣៦ឆ្នាំជនជាតិខ្មែរ។

៤-ឈ្មោះថោងផល្លាភេទប្រុសអាយុ៣១ឆ្នាំជនជាតិខ្មែរ។

វត្ថុតាងចាប់យករួមមាន៖១-មេតំហ្វេតាមីន(ICE)១កញ្ចប់ធំទម្ងន់សុទ្ធ1034.90g,២-កញ្ឆាក្រៀម4.95g,៣-ទូរស័ព្ទ៣គ្រឿង,៤-ម៉ូតូ៤គ្រឿងនិង៥-លុយថៃ៨៦,៤០០បាត។

បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាងខាងលើបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យតាមនីតិវិធី៕

 

មតិយោបល់