ព្រៃវែងៈ កាលពីថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៩ វេលាម៉ោង ១០និង១៥នាទីព្រឹក មានករណីជាងអគ្គិសនីម្នាក់បានត្រូវចរន្តអគ្គិសនីឆក់សន្លប់នៅលើ បង្គោលខ្សែភ្លើង ខណៈពេលឡើងអូសខ្សែកាប្លិ៍បានគងលើខ្សែតចូលផ្ទះ ស្ថិតក្នុងភូមិចចកទី១ ឃុំមេបុណ្យ ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង ។
ជនរងគ្រោះឈ្មោះ ចយ ទិតភេទ ប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ ធ្វើការនៅក្រុមហ៊ុនខ្សែអគ្គិសនី រស់នៅភូមិចុងអំពិល ឃុំចុងអំពិល ស្រុកញ្ជ្រៀច ខេត្តព្រៃវែង ។
ក្រោយកើតហេតុជនរងគ្រោះត្រូវបាន អ្នករួមការងារជួយ រួចបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យ៕
មតិយោបល់