Post News Media ព័ត៌មានជាតិ ​​មានអ្នកណាបា...

​​មានអ្នកណាបាត់បងប្អូនទេ..បុរសម្នាក់ជិះម៉ូតូលឿនធ្លាក់ពីលើស្ពានអូរជីកបោកក្បាលនិងថ្ម បណ្ដាលឲ្យស្លាប់​ នៅស្រុកអន្លង់វែង!

ឧត្តរមានជ័យ: កាលពីវេលាម៉ោង១និង៣០នាទីយប់ឈានចូល ថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង ដោយមានបុរសម្នាក់មិនស្គាល់អត្តសញ្ញាណម្នាក់ ជិះម៉ូតូលឿនមិនប្រយ័ត្នធ្លាក់ពីលើស្ពានអូរជីកបោកក្បាលនិងថ្ម បណ្ដាលឲ្យស្លាប់ នៅ​ស្ពានអូរជីក ភូមិអូរអញៀ្ជន ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្ត​ឧត្តរមានជ័យ។

​ជនរងគ្រោះ​នៅមិនទាន់​​ស្គាល់​អត្តសញ្ញាណនោះទេ ជិះម៉ូតូធុន វ៉េវ ពណ៌​ទឹកប្រាក់ លាយខ្មៅ គ្មានស្លាកលេខ។
បច្ចុប្បន្ន​សពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចយកទៅតម្កង់ទុកនៅ​វត្តអន្លង់វែង រង់ចាំរកសាច់ញាតិមកទទួលយកទៅធ្វើបុណ្យ តាមប្រពៃណី៕

Loading...