ព័ត៌មានជាតិ

​រថយន្តKIA​ស្លាកលេខ​ភ្នំពេញ2AJ-1133 បើកប៉ះម៉ូតូម្តាយកូន២នាក់រងរបួស រួចបើកបន្តទៅមុខ ត្រូវប្រជាពលរដ្ឋដេញតាមឃាត់ផ្អើលពេញផ្លូវ៣៧១!

ភ្នំពេញ: មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងរថយន្តម៉ាក KIA ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ2AJ-1133 បានបើកប៉ះម៉ូតូ បណ្តាលឲ្យម្តាយកូន២នាក់ រងរបួសនៅម្តុំស្ពានដែក រួចរថយន្តបានបើកបន្តទៅមុខទៀត ក៏ត្រូវបានប្រជាពលរដ្ឋនិងសមត្ថកិច្ចដេញ​ឃាត់បាន ​បង្កឲ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោង៧និង៤០នាទីយប់ ថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៩ ​​នៅតាមបណ្តោយផ្លូវ៣៧១ ស្ថិតនៅក្នុងភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ក្រោយពេលត្រូវប្រជាពលរដ្ឋឃាត់បាន ម្ចាស់រថយន្តក៏បានធ្វើការសម្របសម្រួល ដោយចេញថ្លៃព្យាបាល ដើម្បីបញ្ចប់រឿងផងដែរ៕​

មតិយោបល់