ព្រៃវែងៈ នៅវេលាម៉ោង ១និង៣០នាទី ឈានចូលថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២០ ចំណុចធនាគារ ABA ស្ថិតនៅភូមិ១ ឃុំព្រែកខ្សាយ(ខ) ស្រុកពាមរក៏ មានករណីលួចម៉ូតូមិនបានសម្រេចដែលបង្កឡើងដោយជនសង្ស័យមិនស្គាល់អត្តសញ្ញាណចំនួន ០២នាក់ បានធ្វើសកម្មភាពចូលកាត់សោរ ដែលចាក់កង់មុខម៉ូតូជាប់នឹងរបងធនាគារ។
ម៉ូតូម៉ាក ហុងដា សេ១២៥ ស៊េរី២០១៥ ពាក់ផ្លាកលេខ ព្រៃវែង 1E 3841 ជាកម្មសិទ្ធិរបស់ឈ្មោះ ខាន់ ចាន់ទ្រី ភេទប្រុស អាយុ ៤៤ឆ្នាំ ជនជាតិខ្មែរ មុខរបរជាសន្តិសុខយាមធនាគារABA មានទីលំនៅភូមិអ្នកលឿង ឃុំអ្នកលឿង ស្រុកពាមរក៏។
មុនពេលកើតហេតុនៅយប់នោះម្ចាស់ម៉ូតូ និងឈ្មោះ ហ៊ិន សាន្ត ដេកយាមទាំងអស់គ្នា ហើយម្ចាស់បានភ្ញាក់ទាន់បានឃើញមនុស្ស កំពុងតែកាត់សោរម៉ូតូហើយបានស្រែកថាចោរៗៗ ពេលនោះជនសង្ស័យក៏បានរត់គេចទៅទិសខាងកើត ហើយឈ្មោះ ហ៊ិន សាន្ត ដែលនៅជាមួយបានរត់ដេញតាមពីក្រោយដោយស្រែកថាចោរៗៗពេលនោះ ឈ្មោះ ផុន ចន្រ្ទា ដែលជាកូនម្ចាស់ហាងនំបុ័ងនៅក្បែរនោះ ដែលកំពង់ដុតនំបុ័ង បានឮហើយចេញមកមើលឃើញចោរពីរនាក់ជិះម៉ូតូកាត់មុខ ក៏បានទាញម៉ូតូចេញហើយបានឌុបឈ្មោះ ហ៊ិន សាន្ត តាមចោរពីក្រោយរហូតដល់ឆ្លងស្ពានស្ទឹងស្លូត មិនដឹងចំណុចត្រង់ណាពីព្រោះយប់មើលមិនចាំកន្លែងហើយឈ្មោះ ផុន ចន្រ្ទា បានជិះម៉ូតូបុកធ្វើឲ្យម៉ូតូចោរដួល ពេលនោះដែរក៏មានការវាយគ្នាមួយទល់មួយ បណ្តាលឲ្យឈ្មោះ ហ៊ិន សាន្ត រងរបួសហើយពួកជនសង្ស័យក៏បានរត់ចោលម៉ូតូម៉ាកស៊ីរុស ពាក់ផ្លាកលេខ ព្រះសីហនុ 1E-6078 ចោលនៅកន្លែងនោះ ហើយឈ្មោះ ហ៊ិន សាន្ត និងឈ្មោះ ផុន ចន្រ្ទា បាននាំគ្នាលើកម៉ូតូជិះមកធនាគារវិញ រួចបានរាយការណ៏មកសមត្ថកិច្ចប៉ុស្តិ៍ព្រែកខ្សាយ(ខ) ។
ក្រោយបានទទួលដំណឹងភ្លាមសមត្ថកិច្ចចុះដល់ធនាគារ ក៏បាននាំជនរងគ្រោះឈ្មោះ ហ៊ិន សាន្ត យកមកមន្ទីរពេទ្យបង្អែកអ្នកលឿង និងយកម៉ូតូមករក្សាទុកនៅប៉ុស្តិ៍ព្រែកខ្សាយ(ខ)។
ករណីខាងលើសមត្ថកិច្ចកំពុងស្រាវជ្រាវ និងកសាងសំណុំរឿងតាមនីតិវិធី៕
មតិយោបល់