ព័ត៌មានជាតិ

ឈ្លោះគ្នាបែកផ្សែង រវាងនារីភេទទី៣ ហៅម៉ូតូកង់បីជិះ រួចខ្ចីលុយ ៥៥ដុល្លារ យកទៅលស់ទូរស័ព្ទ តែគ្មានលុយសងវិញ

ភ្នំពេញ: ជិះកង់បីឥណ្ឌាពីទួលសង្កែ ទៅលស់ទូរស័ព្ទនៅម្តុំវត្តទួលអស់លោក ដោយខ្ចីលុយម្ចាស់កង់បី៥៥ដុល្លារ ពេលលស់បាន ក៏ទៅបញ្ចាំកន្លែងផ្សេង៧០ដុល្លារ គេមិនព្រមឲ្យអត់លុយឲ្យម្ចាស់កង់បីវិញ បានបង្កឲ្យជារឿងឈ្លោះប្រកែកគ្នាតែម្ដង។

ហេតុការណ៍នេះ បានកើតទ្បើងកាលពីវេលាម៉ោង ១០និង១០នាទី ព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០២០ ត្រង់ចំណុចផ្សារសាំហាន់ សង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

បុរសម្ចាស់កង់បី មិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ ឯនារីភេទទីបី ក៏មិនប្រាប់ឈ្មោះដែរ មានទូរស័ព្ទម៉ាកអាយហ្វូនស៊ិចផ្លឹស១គ្រឿង យកដាក់បញ្ចាំ តែមិនទទួលបានលុយគ្រប់ចំនួន ដែលខ្លួនចង់បាន។ ចំណែកនារីចិត្តធម៌ឈ្មោះ សុមាលី។

ដំណើររឿង៖ នៅមុនកើតហេតុ គេឃើញស្ត្រីភេទទី៣ បានជិះម៉ូតូកង់បីឥណ្ឌា ចេញពីផ្សារសាំហាន់ ក្នុងសង្កាត់ទួលសង្កែទី១ ឆ្ពោះទៅម្តុំវត្តទួលសន្តិវ័ន្ត ហៅវត្តទួលអស់លោ ក្នុងសង្កាត់គីឡូម៉ែត្រលេខ៦ ពេលឌុបទៅដល់នារីភេទទីបីខាងលើ គ្មានលុយ ដើម្បីលស់ទូរសព្ទអាយុហ្វូនស៊ិចផ្លឹស១គ្រឿងមកវិញ ទើបខ្ចីម្ចាស់កង់បីចំនួន៥៥ដុល្លារ ដើម្បីលស់ទូរស័ព្ទ ហើយបានឲ្យម្ចាស់កង់បីដឹកខ្លួនទៅផ្សារសាំហាន់វិញ ដោយគ្មានលុយសងម្ចាស់កង់បីវិញ នារីភេទទី៣ខាងលើ ក៏បានយកទូរស័ព្ទនោះ ទៅបញ្ចាំកន្លែងផ្សេងទៀត ក្នុងតម្លៃ៧០ដុល្លារ តែមិនមានអ្នកយក ក្នុងតម្លៃនោះ គេហ៊ានត្រឹម៥០ដុល្លារ តែនាងមិនព្រមបញ្ចាំ ធ្វើឲ្យបុរសរត់កង់បីអត់ធ្មត់លែងបាន ព្រោះដឹកនាងតាំងពីព្រឹក មិនទាន់បានលុយហើយ នាងខ្ចីលុយអស់៥៥ដុល្លារ គ្មានលុយសងទៀត ក៏កើតជារឿងជជែកគ្នា រហូតដល់បុរសរត់កង់បី ហៅប្រពន្ធរបស់ខ្លួនឲ្យមកជួយទារ បង្កឲ្យមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ច និងអ្នកការសែតតែម្តង។

ក្រោយពីជជែកគ្នាបែកផ្សែងហើយ មិនមានដំណោះស្រាយ ព្រោះនារីភេទទីបី គ្មានលុយសងរហូតដល់មាននារីម្នាក់ ចិត្តធម៌ធ្វើដំណើរឆ្លងកាត់ឃើញ មានចិត្តអាណិតក៏សុខចិត្តចេញលុយរបស់ខ្លួន ចំនួន៥៥ដុល្លារទៅឲ្យម្ចាស់កង់បីជំនួសនារីភេទទីបីបញ្ចប់រឿង៕

មតិយោបល់