ព័ត៌មានជាតិ

សមត្ថកិច្ចចុះត្រួតពិនិត្យទំនិញស្ករត្នោត នៅ​តាមស្តង់លក់ស្ករត្នោត ខាងក្រោយផ្សារដេប៉ូ រកសារធាតុគីមី…!

​ភ្នំពេញៈ យោងតាមផេកអគ្គនាយកដ្ឋានកាំកុងត្រូល បានឲ្យដឹងថា នៅថ្ងៃ សៅរ៍ ១៤កើត ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក​ ព.ស.២៥៦២​ ត្រូវនឹងថ្ងៃទី២៥ ខែ សីហា ឆ្នាំ២០១៨ មន្រ្តីសាខាកាំកុងត្រូលផែស្ងួតចុងទីភ្នំពេញបានសហការជាមួយមន្រ្តីមន្ទីរពាណិជ្ជកម្មភ្នំពេញ និងអាជ្ញាធរសង្កាត់ ផ្សារដេប៉ូ ខណ្ឌទួលគោក
ចុះត្រួតពិនិត្យទំនិញស្ករត្នោតនៅ តាមស្តង់លក់ស្ករត្នោត ខាងក្រោយផ្សារដេប៉ូបានចំនួន​៥ ស្តង់ និងយកគំរូចំនួន​ ៣៤គំរូបញ្ជូនមករថយន្តមន្ទីរពិសោធន៍ចល័តដើម្បីរកសារសារធាតុគីមីហាមឃាត់ យើងបានធ្វើការណែនាំទៅលើផ្នែកអនាម័យ និងការរក្សាទុកដាក់អោយបានត្រឹមត្រូវតាមលក្ខណ:បច្ចេកទេស ។​

ជាលទ្ធផល​ យើងពុំបានរកឃើញសារធាតុគីមីហាមឃាត់ទេ៕

មតិយោបល់