បាត់ដំបងៈ កាលពីវេលាម៉ោង៦និង១៥នាទីយប់ ថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍រថយន្តនិងម៉ូតូ បណ្តាលឲ្យមានមនុស្សរងរបួសធ្ងន់ម្នាក់ នៅលើផ្លូវជាតិលេខ៥ ចន្លោះគីឡូម៉ែត្រលេខ២៣២-២៣៣ ក្រុមទី១ ភូមិព្រៃស្វាយ ឃុំព្រៃស្វាយ ស្រុកមោងឫស្សី ខេត្តបាត់ដំបង។
រថយន្តបង្ក ម៉ាក តូយ៉ូតា ស៊ីណា ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ2AE-6411 (អ្នកបើកបររត់គេចខ្លួន) ធ្វើដំណើរពីទិសខាងភ្នំពេញ ឆ្ពោះទៅទិសខាងបាត់ដំបង លុះមកដល់ចំណុចកើតហេតុ ក៏បានបុកម៉ូតូម៉ាក សុយស៊ូគី វីវ៉ា សេ១១០ ពណ៌ក្រហម ពាក់ស្លាកលេខ រដ្ឋ491.0008 ជិះដោយឈ្មោះ នូវ វ៉ិត ភេទប្រុស អាយុ៦៤ឆ្នាំ រស់នៅភូមិព្រៃស្វាយ ឃំព្រៃស្វាយ ស្រុកមោងឫស្សី ខេត្តបាត់ដំបង ដែលធ្វើដំណើរចេញពីទួលមកដល់ចិញ្ចើមផ្លូវ បត់ស្តាំស្របទិសគ្នាក៏ត្រូវរថយន្តបង្កបុកពីក្រោយបណ្តាលឲ្យរបួសធ្ងន់តែម្តង។ ហើយត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ
បង្អែកស្រុកមោងឬស្សី តែជាអកុសលជនរងគ្រោះបានស្លាប់ ហើយបានប្រគល់ឲ្យក្រុមគ្រួសារៀបចំធ្វើបុណ្យតាមប្រពៃណី។
ចំពោះករណីនេះ មធ្យោបាយម៉ូតូនិងរថយន្ត បានបញ្ជូនទៅជំនាញអធិការដ្ឋាន ស្រុកមោងឫស្សី ដើម្បីកសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញចរាចរណ៍ផ្លូវគោកខេត្តបាត់ដំបង ចាត់តាមនីតិវិធីច្បាប់៕




មតិយោបល់