ភ្នំពេញៈ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងរថយន្តម៉ាកហ្វតរ៉េនជ័រ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៩ ស្លាកលេខ ភ្នំពេញ 2AZ-7587 បានប៉ះគ្នាជាមួយរថយន្តម៉ាកព្រុស ពាក់ស្លាកលេខ ភ្នំពេញ 2AK-9339 ដែលបើកស្របគ្នា បណ្តាលឲ្យរងការខូចខាត តែគ្មានអ្នករបួសនោះទេ ហើយភ្លាមៗនោះពេលប៉ះភ្លាម ម្ចាស់រថយន្តខាងហ្វតរ៉េនជ័រ បានអួតខ្លួនថាខ្លួនធ្វើការនៅខាង រដ្ឋលេខាធិការ ហើយភាគីខាងព្រុស បានអួតថាខ្លួនជាប៉េអឹមលើផ្ទៃប្រទេស ។
ហេតុការណ៍នេះកើតឡើងនៅម៉ោង១ និង៣៥ នាទី រសៀលថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១៩ នៅចំណុចផ្លូវម៉ៅសេទុង សង្កាត់ ផ្សារដើមគរ ខណ្ឌ ទួលគោក រាជធានីភ្នំពេញ ។
ក្រោយកើតហេតុ សមត្ថកិច្ចនគរបាលចរាចរណ៍ខណ្ឌទួលគោក ចុះមកសម្របសម្រួល ដោយគ្មានអ្នកចាញ់ ឬអ្នកឈ្នះ បានន័យថាស្មើគ្នា រួចក៏បើករថយន្តចេញទៅបាត់តែម្តង៕














មតិយោបល់