ព័ត៌មានជាតិ

អត់តិចណាលោក! ស្ត្រីម្នាក់ឈរចែកចាយគ្រឿងញៀនទាំងកណ្តាលថ្ងៃ ត្រូវកម្លាំងអាវុធហត្ថចាប់ខ្លួន ដកហូតបានយ៉ាម៉ា រហូតដល់៥១៩គ្រាប់!

កោះកុងៈ ជនសង្ស័យម្នាក់ជាស្ត្រី ត្រូវបានកម្លាំងអាវុធហត្ថខេត្តកោះកុង ធ្វើការចាប់ឃាត់ខ្លួនពាក់ពន្ធ័នឹងបទល្មើស ជួញដូរគ្រឿងញៀនយ៉ាងសកម្ម ដកហូតបានយ៉ាម៉ាចំនួន៥១៩គ្រាប់ឯណោះ។

ការឃាត់ខ្លួននេះបានធ្វើឡើងកាលពីវេលាម៉ោង១០និង២០នាទី ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៧ ស្ថិតនៅចំណុចភូមិ២ ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង។

អាវុធហត្ថខេត្តកោះកុងបានឲ្យដឹងថា ការបង្ក្រាបនេះ មានការដឹកនាំដោយលោក វរសេនីយ៍ត្រី នួន វុត្ថា មេបញ្ជាការរងទទួលបន្ទុកការងារស្រាវជ្រាវបង្រ្កាបបទល្មើសគ្រឿងញៀន បានចុះបង្រ្កាបបទល្មើសជាក់ស្តែងនៅចំណុចកើតហេតុខាងលើ ដោយបានធ្វើការឃាត់ខ្លួនបានជនសង្ស័យម្នាក់ឈ្មោះ ហឹង រ៉ា ភេទស្រី អាយុ៤៥ឆ្នាំ មុខរបរមេផ្ទះ ស្នាក់នៅបន្ទប់ផ្ទះជួល ភូមិឃុំកើតហេតុ រួមទាំងដកហូតបាន ថ្នាំញៀនប្រភេទមេតំហ្វេតាមីន (យ៉ាម៉ា)ចំនួន៥១៩ គ្រាប់ , ទូរសព្ទចំនួន១ គ្រឿង, ដាវដែក ១ដើម និងសម្ភារៈសម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួនទៀតផងដែរ។

បច្ចុប្បន្នជនសង្ស័យ រួមនិងវត្ថុតាង កំពុងត្រូវបានកម្លាំងអាវុធហត្ថធ្វើការសាកសួរ និងកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕

មតិយោបល់