ព័ត៌មានជាតិ

ព្រហាមស្រាងៗ ភ្ញាក់ឲ្យព្រឺត! បុរសម្នាក់ ចង.កសម្លាប់ខ្លួនឯង នៅក្នុងផ្ទះ

ព្រៃវែង: កាលពីវេលាម៉ោង៤ និង៣០នាទីព្រហាមថ្ងៃទី០១ ខែកុម្ភ: ឆ្នាំ២០១៩ មានករណីបុរសម្នាក់ ធ្វើអត្តឃាត ចង.ក សម្លាប់ខ្លួន នៅចំណុចក្នុងផ្ទះជនរងគ្រោះ ស្ថិតក្នុងភូមិព្រៃចម្ការជើង ឃុំព្រៃឃ្នេស ស្រុកមេសាង ខេត្តព្រៃវែង។

ជនរងគ្រោះឈ្មោះ អែប សំបុក ភេទប្រុស អាយុ៤៨ឆ្នាំ រស់នៅភូមិព្រៃចម្ការជើង ឃុំស្វាយជ្រុំ ស្រុកមេសាង ខេត្តព្រៃវែង។

មូលហេតុ៖ ដោយសារជនរងគ្រោះ មានជំងឺសសៃប្រាសាទ។

ក្រោយកើតហេតុសមត្ថិកិច្ចជំនាញ បានចុះទៅពិនិត្យ និងធ្វើកោសល្យវិច័យសាកសព រួចសន្និដ្ឋានថា ជនរងគ្រោះពិតជាស្លាប់ ដោយចង.កសម្លាប់ខ្លួនឯងមែន។ បច្ចុប្បន្នសមត្ថកិច្ច បានប្រគល់សាកសពជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់