ព័ត៌មានជាតិ

សមត្ថកិច្ចបង្ក្រាបបានម៉ែយ៉ែម ដែលចាំទាក់ម៉ូយរកស៊ីផ្លូវភេទនៅម្តុំវត្តភ្នំ បាន៣នាក់ !

ភ្នំពេញ: ជនសង្ស័យជាស្ត្រី ដែលជាមេខ្យល់ក្នុងការឈរចាំទាក់ម៉ូយរកភ្ញៀវ ដើម្បីទាក់ម៉ូយដែលចង់រកសេវាជួញដូរផ្លូវភេទ បានចំនួន៣នាក់។

ការឃាត់ខ្លួននេះបានធ្វើឡើងកាលពីវេលាម៉ោង១រសៀលថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៧ ស្ថិតនៅចំណុចរង្វង់មូលវត្តភ្នំ ក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

យោងតាមការបញ្ជាក់ពីសមត្ថកិច្ច ជនសង្ស័យដែលជាមេខ្យល់(ម៉ែយ៉ែម) ខាងលើនេះ គឺសុទ្ធសឹងតែជាអ្នកឈរចាំទាក់ម៉ូយជាមួយភ្ញៀវណាដែលចង់រកសេវាផ្លូវភេទ ដែលជាអំពើជួយដូរផ្លូវភេទខុសច្បាប់ ហើយរហូតមកទល់ពេលនេះ សមត្ថកិច្ចជំនាញកំពុងធ្វើការសាកសួរ និងកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់តុលាការចាត់ការតាមផ្លូវច្បាប់៕

មតិយោបល់