កំពង់ធំៈ កាលពីវេលាម៉ោង០១ ទៀបភ្លឺឈានចូលថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ ២០១៩ មានករណីអគ្គិភ័យឆេះតូបលក់អីវ៉ាន់
ស្ថិតនៅភូមិត្រពាំងឈូក ឃុំបឹង ស្រុកបារាយណ៍។
ម្ចាស់តូបឈ្មោះ ហៀត សាឡេះ ភេទប្រុសអាយុ អាយុ៣៤ឆ្នាំ ប្រពន្ធឈ្មោះ សុះ ស្មាក់ អាយុ៣៤ឆ្នាំតូបទំហំ៤x៥ម៉ែត្រ ធ្វើអំពីឈើ ប្រក់ស័ង្កសី។
សម្ភារខូចខាត៖
– ឆេះតូប០១ខ្នងទាំងស្រុងទំហំ៤x៥ម៉ែត្រ
– ស្បែកជើងចំនួន៤០០គូ
– ម៉ាស៊ីនដេរស្បែកជើងចំនួន០២គ្រឿង
– ម៉ូទ័រចំនួន០២គ្រឿង
– ទូតូចចំនួន០១គ្រឿង ទូធំចំនួន០១គ្រឿង
– ស្បែកសម្រាប់កាត់ស្បែកជើងចំនួន២០០គីឡូក្រាម រួមទាំងបាតចំនួន១២០គូរ
– និងសម្ភារប្រើប្រាស់មួយចំនួនទៀត ស្មើនិងទឹកប្រាក់ចំនួន៨០០០ដុល្លារ។
មូលហេតុ៖ ការធ្វេសប្រហែសរបស់ម្ចាស់ដុតភ្នក់ភ្លើង បណ្តាលឲ្យរាលឆេះ។
ករណីនេះ រថយន្តអគ្គិភ័យរបស់អធិការដ្ឋាននគរបាលស្រុកបារាយណ៍ បានចេញអន្តរាគមន៍ចំនួន០១គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន០១ រថយន្តស្មើនិង០៤ ម៉ែត្រគុប ទើបរលត់ទាំងស្រុង មិនបង្ករឲ្យរងរបួស និងឆេះរាលដាលដល់អ្នកជិតខាងឡើយ៕
មតិយោបល់