ព័ត៌មានជាតិ

Update៖ ហាយឡែនឌ័រ ស្លាកលេខ ខេមរភូមិន្ទ09 2-9664 បុករ៉ឺម៉កក្រឡាប់ផ្ងារជើង បើករត់ទៅបុករះបន្តទៀត

ភ្នំពេញ: រថយន្តហាយឡែនឌ័រមួយគ្រឿង បើកបោះពួយលឿន ជ្រុលទៅបុកពីក្រោយ ម៉ូតូរ៉ឺម៉ក លក់កញ្ច្រែង ចាន ឆ្នាំង ទូផ្តៅ ក្រឡាប់ផ្ងារជើង ហើយបន្ថែមល្បឿន ក្នុងបំណងបើករត់ តែមិនរួចជ្រុលទៅបុករះ រ៉ឺម៉កម៉ូតូដឹកប្រេង រថយន្ត និងម៉ូតូ២គ្រឿងបន្ថែមទៀត ទើបបែកកង់ទៅមុខលែងរួច បណ្តាលឲ្យមនុស្ស៤នាក់រងរបួសធ្ងន់ស្រាល។

គ្រោះថ្នាក់ដ៏រន្ធត់ខាងលើ កើតឡើងកាលពីវេលាម៉ោង៩និង៣០នាទីព្រឹក ថ្ងៃទី០២ ខែកុម្ភ: ឆ្នាំ២០១៩ ស្ថិតនៅលើកំណាត់ផ្លូវជាតិលេខ៤ ភូមិផ្សារកំបូល សង្កាត់កំបូល ខណ្ឌពោធិសែនជ័យ ។

សមត្ថកិច្ច បានឲ្យដឹងថា រថយន្តបង្កម៉ាកហាយឡែនឌ័រ ពណ៌ស្ករ ពាក់ស្លាកលេខ ខេមរភូមិន្ទ09 2-9664 បើកក្នុងល្បឿនលឿនពីកើតទៅលិច លុះដល់ចំណុចកើតហេតុ បានជ្រុលទៅបុកពីក្រោយ រ៉ឺម៉កម៉ូតូ លក់ទូផ្តៅ ចាន ឆ្នាំង ក្រឡាប់ផ្ងារជើង ហើយរថយន្តមិនបានឈប់ឡើយ បន្ថែមល្បឿនបើករត់គេច ទៅមិនផុត បានចម្ងាយប្រមាណ១០០ម៉ែត្រ ក៏ជ្រុលបុករះ រ៉ឺម៉កម៉ូតូដឹកប្រេង រថយន្ត កាម៉ាបាឡែន ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AK-7107 ម៉ូតូសេ១២៥ ពណ៌ខ្មៅ ស៊េរី២០៦ ពាក់ស្លាកលេខ ភ្នំពេញ 1DC- 2101 និងម៉ូតូ MSX មួយគ្រឿងទៀត រួមទាំងបង្កឲ្យមនុស្សចំនួន៤នាក់រងរបួស ៣នាក់របួសធ្ងន់ ម្នាក់ទៀតរងរបួសស្រាល ។

ក្រោយកើតហេតុ ជនរងគ្រោះត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ចំណែក រថយន្ត២គ្រឿង រ៉ឺម៉កម៉ូតូ3គ្រឿង ម៉ូតូចំនួន២គ្រឿង ត្រូវបានប្រគល់ឲ្យការិយាល័យចរាចរណ៍ជើងគោក ប្រមូលដឹកយកទៅរក្សាទុក ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕

មតិយោបល់