ព័ត៌មានជាតិ

ប្រធានមន្ទីរមុខងារសាធារណៈខេត្តពោធិ៍សាត់ ដេកលក់ស្រួល ភ្ញាក់ទ្បើងត្រូវចោរលួចរថយន្ដយកទៅបាត់

ពោធិ៍សាត់ៈ កាលរំលងអធ្រាត្រឈានចូលថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០១៩ មានករណីចោរចូលលួចយករថយន្តមួយគ្រឿង ចេញពីក្នុងរបងមុខផ្ទះ របស់ប្រជាពលរដ្ឋ ស្ថិតក្នុងភូមិវាល ឃុំវាល ស្រុកកណ្តៀង ខេត្តពោធិ៍សាត់។

សមត្ថកិច្ចបានឲ្យដឹងថា រថយន្តមួយគ្រឿងនោះ ជាកម្មសិទ្ធិរបស់លោក ស៊ុយ ផេង ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅក្នុងភូមិឃុំកើតហេតុខាងលើ។

តាមសម្ដីពីម្ចាស់រថយន្ត បានឲ្យដឹងថា មុនកើតហេតុ​គាត់បានចតទុករថយន្តនៅមុខផ្ទះ ហើយចាក់សោទ្វារបងខាងមុខត្រឹមត្រូវ រួច​ចូលសម្រាកនៅក្នុងផ្ទះ លុះដល់ម៉ោង២ទៀបភ្លឺ ភ្ញាក់ពីដំណេកទៅបន្ទប់ទឹក ទើបដឹងថាបាត់រថយន្ត ក៏ផ្អើលឆោឡោរាយការណ៍ទៅសមត្ថកិច្ចតែម្តង។

រថយន្តដែលបាត់នោះ ម៉ាក Camry ស៊េរីឆ្នាំ២០០២ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ​ពោធិ៍សាត់​2A-1807 មួយគ្រឿង ជាកម្មសិទ្ធិរបស់លោក ញឹម រដ្ឋា អាយុ៤៩ឆ្នាំ ជាប្រធានមន្ទីរមុខងារសាធារណៈខេត្តពោធិ៍សាត់ បានចោរលួចយកចេញពីក្នុងរបងមុខផ្ទះ ខណៈម្ចាស់កំពុងលង់លក់​។

រហូតមកទល់ពេលនេះ សមត្ថកិច្ចពុំទាន់អាចស្រាវជ្រាវ ឬតាមប្រមាញ់ ក្រុមចោរនោះបាននៅឡើយទេ៕

មតិយោបល់