ព័ត៌មានជាតិ

ហ៊ីយ៉ាន់ដាយ ពន្លះ C125 ផ្ដាច់ជីវិតមនុស្ស ២នាក់

កំពត: កាលពីវេលាម៉ោង៩ និង៤០នាទីព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៩ មានករណីគ្រោះចរាចរណ៍ រវាងរថយន្ត និងម៉ូតូ ក្នុងទិសដៅស្របគ្នាពីលិចទៅកើត បណ្ដាលឲ្យស្លាប់មនុស្ស ២នាក់ ត្រង់ចំណុចបង្គោលគីឡូម៉ែត្រលេខ1+000 លើផ្លូវជាតិលេខ139A(ផ្លូវវាងក្រុងកំពត) ស្ថិតក្នុងភូមិត្រពាំងជ្រៃ ឃុំត្រពាំងធំ ស្រុកទឹកឈូ ខេត្តកំពត។

រថយន្តបង្កម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស គ្មានស្លាកលេខ (អ្នកបើកបររត់គេចខ្លួន) ចំណែកម៉ូតូរងគ្រោះC125 ពណ៌ខ្មៅ ពាក់ស្លាកលេខកែប1B.0201 បើកបរដោយឈ្មោះអេង ហេង ភេទប្រុស អាយុ ៤០ឆ្នាំ រស់នៅភូមិកោះសោម ឃុំអង្កោល ស្រុកដំណាក់ចង្អើ ខេត្តកែប (ស្លាប់នៅកន្លែងកើតហេតុ។ រួមដំណើម្នាក់ឈ្មោះព្រំ ឡាញ់ភេទស្រី អាយុ ៦៧ឆ្នាំរស់នៅភូមិព្រៃតុម្ភ ឃុំព្រៃឃ្មុំ ស្រុកទឹកឈូ ខេត្តកំពត (ស្លាប់នៅកន្លែងកើតហេតុ)។

ក្រោយកើតហេតុ សពជនរងគ្រោះ ត្រូវបានប្រគល់ជូនសាច់ញាតិយកទៅធ្វើបុណ្យ រីឯវត្ថុតាងទាំងពីយកមករក្សាទុកនៅប៉ុស្ដិ៍ត្រពាំងធំ៕

មតិយោបល់