ព័ត៌មានជាតិ

ចិន​កំពុង​ចល័ត​យន្តហោះ​ចម្បាំង​ដើម្បី​ការពារ​ស្ថានីយ៍ ខួងអណ្តូង​ប្រេងកាត ដែល​កំពុង​មាន​ជម្លោះ​ជាមួយនឹង​វៀតណាម​

​កាលពី​ថ្ងៃ​ពុធ បណ្តា​នាវា​នេសាទ​របស់​វៀតណាម បាន​បន្ត​ធ្វើ​សកម្មភាព​របស់​ខ្លួន​ជា​ធម្មតា​ក្នុង ចម្ងាយ​២៥-៣០ មី​ល​ម៉ា​រាំង ពី​ស្ថានីយ៍​ខួងអណ្តូង​ប្រេងកាត​នេះ​របស់​ចិន ដែល​បាន​បោះ​ទីតាំង ដោយ​ខុសច្បាប់​នោះ ។​

​ក្នុងការ​ខិត​ទៅជិត​ទី​តាំង​ថ្មី​នៃ​ស្ថានីយ៍​ខួងអណ្តូង​ប្រេងកាត Haiyang Shiyou-981 ដែល​ត្រូវបាន កាន់កាប់ ចាប់​តាម​ង​ពី​ថ្ងៃ​ទី​២៧ ឧសភា​មក​នោះ កងកម្លាំង​សណ្តាប់ធ្នាប់​របស់​វៀតណាម ត្រូវបាន ទប់ស្កាត់ និង​ត្រូវបាន​បើក​បុក​ដោយ​ពួក​នាវា​ចិន ។​

​តាម​កម្លាំង​ឃ្លាំ​មើល​ធនធាន​នេសាទ​របស់​វៀតណាម​បានឱ្យដឹងថាៈ ចិន​បាន​រក្សាទុក​នាវា នៅ​ដ ដែល​ប្រមាណ​ជា​១២០​គ្រឿង និង​បាន​ចល័ត​យន្តហោះ​ចម្បាំង​៤​គ្រឿង ដែល​ហោះហើរ​ក្នុង កម្ពស់ ១០០០-១១០០​ម៉ែត្រ នៅ​ពី​លើ​ស្ថានីយ៍​ខួងអណ្តូង​ប្រេងកាត​របស់ខ្លួន ។​

​តាម​នាយកដ្ឋាន​ឃ្លាំ​មើល​ធនធាន​នេសាទ​របស់​វៀតណាម​បានឱ្យដឹងថាៈ នៅ​ថ្ងៃ​ទី​២៧ ឧសភា ចិន បាន​ផ្លាស់ប្តូរ​ទីតាំង​របស់​ស្ថានីយ៍​ខូង​អណ្តូង​ប្រេងកាត នៅត្រង់ចំណុច​១៥​អង្សា​៣៣​នាទី ២២​វិនាទី នៃ​រយៈទទឹង​ខាងជើង និង​១១១​អង្សា ៣៤​នាទី ៣៦​វិនាទី​នៃ​រយៈបណ្តោយ​ខាងកើត ។​

​កង​នាវា​ចិន​បាន​ចែកចេញ​ជា​២​ក្រុម​។ មួយក្រុម​ការពារ​មណ្ឌល​ស្ថិតនៅ​ចម្ងាយ​៨-១០​មី​ល​-​ម៉ា​រាំង នៃ ស្ថានីយ៍​ខួងអណ្តូង​ប្រេងកាត​នេះ និង​មួយ​ក្រុម​ទៀត​ទទួលបន្ទុក​ទប់ស្កាត់​បណ្តា​នាវា វៀតណាម ដែល​បើក​មក​ជិត ។ នៅពេល​យប់ នាវា​ចិន​បាន​ពន្លត់ភ្លើង​របស់ខ្លួន និង​ទុក​ឱ្យ​វា​រសាត់អណ្តែត ដែល​បង្ក​គ្រោះថ្នាក់​ដល់​បណ្តា​នាវា​វៀតណាម ។​

​ចំណែក​នាវា​នេសាទ​របស់​ចិន បាន​ឡោមព័ទ្ធ និង​បាន​គំរាមកំហែង​ដល់​នាវា​នេសាទ វៀតណាម ដែល​កំពុង​ដំណើរការ​របស់ខ្លួន ក្នុង​ចម្ងាយ​២៥-៣០ មី​ល​ម៉ា​រាំង ពី​ស្ថានីយ៍​ខួងអណ្តូង​ប្រេងកាត ។​
​តាម​បញ្ជាការដ្ឋាន​នៃ​ឆ្មាំ​ឆ្នេរ​របស់​វៀតណាម​បានឱ្យដឹងថាៈ កង​នាវា​ចិន​បាន​ចែកចេញ​ជា​ក្រុម ពី​៦- ៨​គ្រឿង បាន​ត្រៀមខ្លួន​ជានិច្ច​ក្នុង​ការប្រើប្រាស់​កាណុង​បាញ់​ទឹក ដើម្បី​វាយប្រហារ​ទៅលើ​បណ្តា នាវា​វៀតណាម ដែល​បើក​ចូល​មក​ក្បែរ​ស្ថានីយ៍​ខួងអណ្តូង​ប្រេងកាត ។​

​បណ្តា​នាវា​វៀតណាម​បាន​បន្ត​បេសកកម្ម​របស់​ខ្លួន ដោយ​ទាមទារ​ឱ្យ​ចិន​ដកចេញ​ស្ថានីយ៍​ខួង​អណ្តូង ប្រេងកាត​របស់​ខ្លួន ដែល​បាន​បោះ​ទីតាំង​ដោយ​ខុសច្បាប់ នៅក្នុង​ដែនទឹក​វៀតណាម ។​

​នៅ​ដើម​ខែ​ឧសភា​២០១៤ ចិន​បាន​សម្ញែង​យ៉ាង​គឃ្លើន នៅក្នុង​ដែនទឹក​វៀតណាម​នូវ ស្ថានីយ៍​ខួង អណ្តូង​ប្រេងកាត Haiyang Shiyou-981 និង​នាវា​រាប់​សិប​គ្រឿង ដែល​រួមមាន​ទាំង​នាវាចម្បាំង​ផង ក្រៅពី​យន្តហោះ​។ ចិន​បាន​បោះ​ទីតាំង​ស្ថានីយ៍​ខួងអណ្តូង​ប្រេងកាត​នេះ ចម្ងាយ ៨០ មី​ល​ម៉ា​រាំង​នៅក្នុង​ខ្ពង់រាប​ដែន​គោក និង​ក្នុង​មណ្ឌល​សេដ្ឋកិច្ច​មាន​ឯកសិទ្ធិ​របស់ វៀតណាម​។​

​កង​នាវា​ដែល​នៅ​អម​ស្ថានីយ៍​ខួងអណ្តូង​ប្រេងកាត​នេះ បាន​ប្រើ​ឥរិយាបថ​ឈ្លានពាន​មួយ ដោយ បាន​ប្រើប្រាស់​កាណុង​បាញ់​ទឹក​ដែល​មាន​កម្លាំង​ខ្លាំង ប្រឆាំង​នឹង​បណ្តា​នាវា​សេវាកម្ម និង​នាវា​ស៊ីវិល របស់​វៀតណាម​។ កង​នាវា​ទាំងនេះ ក៏​បាន​បើក​បុក​នាវា​វៀតណាម​ផងដែរ​។ ការ​វាយ ប្រហារ​នេះ បាន​បង្ក​ឱ្យមាន​ការខូចខាត​សម្ភារ និង​រងរបួស​ដល់​ម​នុស្ស​ជាច្រើន​។ កង​នាវា​ចិន​មិន​បាន​បញ្ឈប់ ឡើយ ចាប់តាំងពី​មាន​ការ​ឡោម​ព័ន្ធ​នាវា​នេសាទ​របស់​វៀតណាម​មក​នោះ ត្រួតពិនិត្យ និង​តាម​ប្រ មាញ់​នាវា​ទាំងអស់នេះ​។ នាវា​ចិន​ក៏​បាន​វាយប្រហារ និង​បាន​គំរាមកំហែង​ដល់​អាយុជីវិត​របស់​ពួក អ្នកនេសាទ​វៀតណាម​។ ថ្មីៗ​នេះ​នាវា​ចិន​លេខ ១១២០៩ បាន​បើក​បុក​នាវា​នេសាទ​របស់​ខេត្ត​ដា ណា​ង នៅក្នុង​ទីកន្លែង​នេសាទ​ជា​ទម្លាប់​ប្រពៃណី​នៃ​ប្រជុំ​កោះ​ហួង​សា (Paracel) របស់​ប្រទេស វៀតណាម​។​

​នៅ​ចុងខែ​ឧសភា ២០១៤ ចិន​បាន​ផ្លាស់​ប្តូរ​ទីតាំង​នៃ​ស្ថានីយ៍​អណ្តូង​ខួង​ប្រេងកាត នៅត្រង់ ចំណុច ១៥​អង្សា ៣៣​នាទី ២២​វិនាទី នៃ​រយៈទទឹង​ខាងជើង និង ១១១​អង្សា ៣៤​នាទី ៣៦​វិនាទី នៃ​រយៈ បណ្តោយ​ខាងកើត ពី​កោះ​ទ្រី​តុ​ន​នៃ​ប្រជុំ​កោះ​ហួង​សា​របស់​វៀតណាម ចម្ងាយ ២៣​មី​ល​ម៉ា​រាំង នៅ ចន្លោះ​ឧត្តរ និង​ឦសាន​ពី​ទីតាំំង​ចាស់​។​ប្រការនេះ​បាន​ធ្វើឱ្យ​ប៉ះពាល់​ដល់​សិទ្ធិ​អធិបតេយ្យ និង​យុ​ត្ថា ធិកា​ររបស់​ប្រទេស​វៀតណាម​៕​
Vietnam-China-Oil-Rig

មតិយោបល់