ខេត្តកណ្តាលៈ កាលពីថ្ងៃទី០២ ខែកុម្ភះ ឆ្នាំ២០១៩ មានការភ្ញាក់ផ្អើលករណី រំលោសេពសន្ថវៈ
ដែលកើតហេតុថ្ងៃទី០១ ខែកុម្ភះ ឆ្នាំ២០១៩ វេលាម៉ោង២៤និង០០នាទី
នៅចំណុចផ្ទះរបស់ឈ្មោះ ខ្លឹង វណ្ណនី (ផ្ទះកំពុងសាងសង់) ភូមិព្រែកតាអុងទី៣ ឃុំពាមឧញ៉ាអុង ស្រុកល្វាឯម ខេត្តកណ្តាល។
ជនរងគ្រោះមានឈ្មោះ ណ ស ន ភេទស្រី ឆ្នាំកំណើតថ្ងៃទី១៥ ០៧ ២០០២ ជនជាតិខ្មែរ មុខរបរសិស្ស
ទីលំនៅបច្ចុប្បន្ន ភូមិបារាជ ឃុំស្វាយជ្រុំ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល
ជនសង្សយ័ ចំនួន០១នាក់(ឃាត់ខ្លួន)
១ ឈ្មោះ សេង រ៉ា ភេទប្រុស អាយុ២៤ ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករសំណង់
ទីលំនៅបច្ចុប្បន្ន ភូមិត្រាច ឃុំខ្សា ស្រុកកណ្តៀង ខេត្តពោធិសាត់
វត្ថុតាងចាប់យក÷គ្មាន
តាមដំណើររឿងហេតុៈនៅមុនថ្ងៃកើតហេតុជនសង្សយ័និងជនរងគ្រោះធ្លាប់ស្គាល់គ្នារយះពេល០៣ខែមកហើយដោយជនសង្យ័យធ្វើការសំណង់នៅមុខផ្ទះជនរងគ្រោះស្គាល់ទំនាក់ទំនងគ្នាធម្មតាក្រោយមកជនសង្យ័យបានមកធ្វើការនៅភូមិព្រែកតាអុងទី៣ជនរងគ្រោះក៏បានមកលេងជនសង្ស័យពេលថ្ងៃៗហើយល្ងាចឡើងត្រឡប់ទៅផ្ទះវិញចំនួន០៣ទៅ០៤ដងមកហើយ ។
លុះដល់ថ្ងៃទី០១ ខែកុម្ភះ ឆ្នាំ២០១៩នៅវេលាម៉ោង១៤និង១០នាទីជនរងគ្រោះបានមកលេងជនសង្ស័យម្តងទៀតហើយជនសង្ស័យក៏បានឃាត់ជនរងគ្រោះឲ្យនៅលេងរហូតដល់ម៉ោងកើតហេតុខាងលើជនសង្ស័យបាននាំជនរងគ្រោះទៅដេកលើគ្រែរបស់ជនសង្ស័យនៅចំណុចផ្ទះកើតហេតុដែលកំពុងសាងសង់ហើយជនសង្ស័យក៏ធ្វើការបង្ខំរួមភេទជាមួយជនរងគ្រោះតែម្តង ។
លុះដល់ថ្ងៃទី០២ ខែកុម្ភះ ឆ្នាំ២០១៩ វេលាម៉ោង០៦និង០០នាទីជនសង្ស័យនិងជនរងគ្រោះបានជិះម៉ូតូឌុបគ្នាបំណងជូនជនរងគ្រោះទៅផ្ទះតែត្រូវបានជួបឪពុកម្តាយជនរងគ្រោះតាមផ្លូវឪពុកម្តាយជនរងគ្រោះក៏នាំជនសង្ស័យនិងជនរងគ្រោះមកដាក់ពាក្យបណ្តឹងនៅ ប៉ុស្តិ៍នគរបាលរដ្ឋបាលពាមឧញ៉ាអុង នៅថ្ងៃទី០២ ឆ្នាំ២០១៩ វេលាម៉ោង១៤និង៣០នាទី ។
ហើយបានរាយការណ៍ទៅសមត្ថកិច្ចនគរបាលស្រុកចាត់ការតាមនីតិវិធី៕
ព័ត៌មានជាតិ
មតិយោបល់