ព័ត៌មានជាតិ

ក្មេងទំនើង៩នាក់ បង្កការអុកឡុកដេញកាប់គ្នានៅទីសាធារណៈ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន

កំពត: យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២ វេលាម៉ោង១៦ និង៣០នាទី កម្លាំងនគរបាលបង្ក្រាបក្មេងទំនើង (បង្កការអុកឡុកដេញកាប់គ្នានៅទីសាធារណ:) ចំនួន ០៩នាក់ ស្ថិតនៅភូមិផ្សារដំបង ឃុំដើមដូង ស្រុកអង្គរជ័យ ខេត្តកំពត ។

មន្រ្តីនគរបាលស្រុកអង្គរជ័យ បានឲ្យដឹងថា៖ ក្មេងទំនើងពីរក្រុមធ្វើសកម្មភាព ដេញកាប់គ្នា ប្រដាប់ដោយដាវ និងកាំបិត ចំនួន ០៩នាក់
១-ឈ្មោះ គឺន វណ្ណ: ប្រុសអាយុ ១៥ឆ្នាំ ជាសិស្សវិទ្យាល័យបរិវាស មានទីលំនៅ ភូមិបរិវាស់ ឃុំបរិវាស់ ស្រុកបន្ទាយមាស ខេត្តកំពត ។
២-ឈ្មោះត្រយ សុភី ភេទប្រុសអាយុ ១៥ ឆ្នាំជាសិស្សវិទ្យាល័យបរិវាស់ មានទីលំនៅភូមិដំណាក់ចំបក់ ឃុំសំរោងលើ ស្រុកបន្ទាយមាស ខេត្តកំពត ។
៣-ឈ្មោះនឿន សុផេង ភេទប្រុសអាយុ ១៥ ឆ្នាំជាសិស្សមានទីលំនៅភូមិ ដំណាក់ត្រយឹង ឃុំសំរោងលើស្រុកបន្ទាយមាស ខេត្តកំពត។
៤-ឈ្មោះឡូត ផល្លា អាយុ ១៥ ឆ្នាំជាសិស្ស មានទីលំនៅភូមិដំណាក់ចំបក់ ឃុំសំរោងលើ ស្រុកបន្ទាយមាស ខេត្តកំពត ។
៥-ឈ្មោះគិត ដាផេង ភេទប្រុស អាយុ ១៦ ឆ្នាំ ជាសិស្សមានទីលំនៅភូមិប្រផុង ឃុំសំរោងលើ ស្រុកបន្ទាយមាស ខេត្តកំពត ។
៦-ឈ្មោះសុំ សម្បត្តិ ភេទប្រុស អាយុ ១៥ឆ្នាំ ជាសិស្ស មានទីលំនៅភូមិដំណាក់ចំបក់ ឃុំសំរោងលើ ស្រុកបន្ទាយមាស ខេត្តកំពត ។
៧-ឈ្មោះផឹម សំបូរ ភេទប្រុស អាយុ ១៥ ឆ្នាំ លក់គ្រឿងសមុទ្រ មានទីលំនៅភូមិដំណាក់ត្រយឹង ឃុំសំរោងលើ ស្រុកបន្ទាយមាស ខេត្តកំពត ។
៨-ឈ្មោះទី សៀវភិញ ភេទប្រុស អាយុ ១៦ ឆ្ នាំជាសិស្សមានទីលំនៅភូមិដំណាក់ចំបក់ក្រោម ឃុំសំរោងលើ ស្រុកបន្ទាយមាសខេត្តកំពត ។
៩-ឈ្មោះហ៊ាន វ៉ាន់ឆ័យ ភេទប្រុស អាយុ១៦ ឆ្នាំជាសិស្សមានទីលំនៅភូមិដំណាក់ត្រយឹង ឃុំសំរោងលើ ស្រុកបន្ទាយមាស ខេត្តកំពត ។

បច្ចុប្បន្នក្មេងទំនើងខាងលើ ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿង ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕

មតិយោបល់