ភ្នំពេញៈ នៅវេលាម៉ោង៣រសៀល ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៨ ក្រុមប្រតិបត្តិការចម្រុះនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនិតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដឹកនាំដោយលោក សៀង សុខ ព្រះរាអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ, លោក លឹម ស៊ាងហៃ ក្រឡាបញ្ជី សហការជមួយស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សមត្ថកិច្ចពាក់ព័ន្ធ ដើម្បីចុះត្រួតពិនិត្យគោលដៅ ហាងកាហ្វេ តាមបណ្តោយផ្លូវលេខ៣៦៩ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
បានពិនិត្យឃើញមានជនជាតិវៀតណាម ចំនួន ២០នាក់ ស្រី៧នាក់ បានលួចចូលមកស្នាក់នៅ និងប្រមុខរបរដោយខុសច្បាប់ គ្មានលិខិតឆ្លងដែន។
បានបញ្ជូនជនបរទេសចំនួន២០នាក់ ស្រី ៧នាក់ ជនជាតិវៀតណាម ប្រើប្រាស់ឯកសារមិនត្រឹមត្រូវតាមច្បាប់ខាងលើ មកកាន់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីធ្វើការណែនាំនិងត្រួតពិនិត្យឯកសារតាមនីតិវិធីច្បាប់បន្ត៕
មតិយោបល់