ព័ត៌មានជាតិ

សូមអាណាព្យាបាលមានការប្រុងប្រយ័ត្នខ្ពស់ក្មេងៗ!ព្រោះមានក្មេងចុះលេងទឹកក្នុងរន្ធដៅដីលង់ស្លាប់នាក់

ព្រៃវែង: ករណីនេះបានកើតទ្បើនៅថ្ងៃទី២ ខែកុម្ភ: ឆ្នាំ២០១៩វេលា ម៉ោង១៦និង៣០នាទី ចំណុចរណ្តៅដីស្ថិតនៅខាងកើតភូមិកណ្តាច់ ឃុំចុងអំពិល ស្រុកកញ្រ្ចៀច ខេត្តព្រៃវែងចម្ងាយប្រហែល២០០ម៉ែត្រពីភូមិ។

ជនរងគ្រោះទាំង៣នាក់ដែលលង់ទឹកស្លាប់នោះទី១មានឈ្មោះ ដេត ជូលី ស្រី អាយុ១២ឆ្នាំ ទី២ឈ្មោះ ពៅ បញ្ញា ភេទប្រុស អាយុ៣ឆ្នាំ និងទី៣ឈ្មោះ វ៉ាត ទី ភេទស្រី អាយុ៣ឆ្នាំបានទាំងស្លាប់ទាំង៣នាក់នៅកន្លែងកើតហេតុ។ តាមការបំភ្លឺរបស់ជីតាជនរងគ្រោះបានឲ្យដឹងថាចៅរបស់គាត់បាននាំគ្នាចុះលេងទឹកក្នុងរណ្តៅដីហើយលង់ស្លាប់ទាំង៣នាក់ពិតមែន បើផ្អែកតាមការពិនិត្យរបស់សមត្ថកិច្ចបានឃើញថាជនរងគ្រោះទាំងបីនាក់ពិតជាស្លាប់ដោយសារលង់ទឹក។
បច្ចុប្បន្នសាកសព បានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់