កណ្តាលៈ បុរសម្នាក់មានជំងឺថ្លើមនិងក្រពះហើយផឹកស្រាជាប្រចាំព្រមទាំងមានដំបៅពេញខ្លួន មិនដែលបាន
ទៅព្យាបាលជំងឺទេជាច្រើនឆ្នាំមកហើយពេលដើរចេញពីផ្ទះប្រពន្ធកូនចេញរកមិនឃើញស្រាប់តែអ្នកជិតខាងច្របាច់ពិលមើលឃើញចង.កស្លាប់បាត់ទៅហើយ ។
ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង១និង៣០នាទីរំលងអធ្រាត្រថ្ងៃទី ០៤ខែកុម្ភៈ ឆ្នាំ២០១៩ ចំណុចភូមិព្រះប្រសប់ ឃុំព្រះប្រសប់ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល។
ជនរងគ្រោះឈ្មោះ ម៉ៅ ខេង ភេទ ប្រុស អាយុ ៣៨ ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ សាសនាព្រះពុទ្ធ មុខរបរកសិករ មានទីលំនៅនៅភូមិឃុំកើតហេតុមានប្រពន្ធឈ្មោះ សុខ ស៊ីណា អាយុ ៣៧ ឆ្នាំជនជាតិខ្មែរ មុខរបរកសិករ នៅភូមិឃុំកើតហេតុជាមួយគ្នាមានកូន០៤នាក់។
សមត្ថកិច្ចឲ្យដឹងថារយៈពេលជាច្រើនឆ្នាំមកហើយជនរងគ្រោះមានជំងឺថ្លើមនិងក្រពះហើយផឹកស្រាជាប្រចាំព្រមទាំងមានដំបៅពេញខ្លួន មិនដែលបានទៅព្យាបាលជំងឺទេលុះដល់ថ្ងៃទី០៣ខែកុម្ភៈ ឆ្នាំ២០១៩ វេលាម៉ោង៨យប់ ជនរងគ្រោះបាន
ដើរចេញបាត់ពីផ្ទះ ពេលនោះប្រពន្ធកូនបានដើររកតែរកមិនឃើញរហូតដល់វេលាម៉ោង ១និង៣០ នាទី រំលងអធ្រាត្រឈានចូលថ្ងៃទី០៤ខែកុម្ភៈ ឆ្នាំ២០១៩ ឈ្មោះ កែវ វណ្ណី ភេទ ប្រុស អាយុ ៥៥ឆ្នាំនៅផ្ទះក្បែរគ្នាជាមួយ
ជនរងគ្រោះបានក្រោកបត់ជើងនៅមុខផ្ទះខ្លួនហើយពេលច្របាច់ភ្លើងពិលស្រាប់តែឃើញជនរងគ្រោះចងក.នឹងខ្សែជ័រពណ៌ ខ្មៅជាប់នឹងមែកដើមក្រខុប មុខផ្ទះមានកំពស់ ១.៥០ម៉ែត្រ ក៏ស្រែកឆោឡោឲ្យគេជួយតែជនរងគ្រោះបានស្លាប់បាត់
ទៅហើយ និងរាយការណ៍ជូនសមត្ថកិច្ច បន្ទាប់មកសមត្ថកិច្ចជំនាញសហការជាមួយក្រុមប្រឹក្សាឃុំ មេភូមិគ្រូពេទ្យ នឹងក្រុមគ្រួសារសព ធ្វើការពិនិត្យសាកសពដោយហ្មត់ចត់សាកសពមានស្នាមជាំកផ្នែកខាងក្រោម ក្រៅពីនេះពុំមានស្លាកស្នាមអ្វីគួរឲ្យកត់សម្គាល់ឡើយ។
ជនរងគ្រោះពិតជាស្លាប់ដោយចង កប្រាកដមែន ហើយបានប្រគល់សពជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕


មតិយោបល់