ព័ត៌មានជាតិ

អាណិតណាស់ប្រុងប្រយ័ត្នផងបងប្អូន!ស្ត្រីម្នាក់ពេលប្តីមិននៅផ្ទះលួចយកយឺបឆក់ទៅឆក់ត្រីបែរជាជួបរឿងនេះនៅមុខផ្ទះខ្លួនឯង

ពោធិ៍សាត់: ស្ត្រីកូនបីម្នាក់បានស្លាប់នៅចំណុចក្នុងស្រែមុខផ្ទះរបស់គាត់ស្ថិតក្នុងភូមិចាមថ្មី ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ដោយយកយឺបឆក់ទៅឆក់ត្រីតែមកភ្លាត់ស្នៀតឆក់ខ្លួនឯងវិញ ករណីនេះកើតឡើងកាលពីវេលាម៉ោង៣រសៀលថ្ងៃទី០៣ខែកុម្ភ:ឆ្នាំ២០១៩ ។

តាមការឲ្យដឹងពីលោកស្លេះ ម៉ាត់ អាយុ៣០ឆ្នាំ ជនជាតិខ្មែរឥស្លាមត្រូវជាប្តីស្រ្តីរងគ្រោះបានប្រាប់សមត្ថកិច្ចឲ្យដឹងថា ជារើយៗ ប្រពន្ធរបស់គាត់ឈ្មោះសឹម មុំ អាយុ៣១ឆ្នាំ ជនជាតិខ្មែរឥស្លាមពេលគាត់មិននៅផ្ទះប្រពន្ធរបស់គាត់តែងតែលួចយឺបឆក់ទៅឆក់ត្រីនៅតាមអូរក្បែរផ្ទះរបស់ខ្លួនប៉ុន្តែមិនដែលមានគ្រោះថ្នាក់នោះឡើយ រូបគាត់ជាប្តីបានប្រាប់ប្រពន្ធថាឈប់លួចយកទៅឆក់ទៅព្រោះ ដុំឆក់នេះប្រសិនបើមិនចេះឆក់ប្រយ័ត្នឆក់ខ្លួនឯង ចៃដន្យអាក្រក់នៅថ្ងៃកើតហេតុរូបគាត់ជាប្តីមិននៅផ្ទះលុះត្រឡប់មកពីផ្សារវិញមិនឃើញប្រពន្ធក៍ដើររកស្រាប់តែប្រទះឃើញប្រពន្ធគាត់ដេកស្លាប់ក្នុងស្រែមុខផ្ទះក៍មានការភ្ញាក់ផ្អើលដល់សមត្ថកិច្ចនិងអាជ្ញាធរមូលដ្ឋានចុះដល់កន្លែងកើតហេតុ។

ក្រោយពេលកើតហេតុសមត្ថកិច្ចបានចុះដល់កន្លែងកើតហេតុពិនិត្យនិងសន្និដ្ឋានថាជនរងគ្រោះស្លាប់ដោយឆក់ត្រីភ្លាត់ស្នៀតឆក់ខ្លួនឯងដោយបន្សល់ទុកកូនប្រុសស្រី៣នាក់ឲ្យក្លាយជាកូនកំព្រាម្តាយនៅជាមួយឪពុកចាប់ពីពេលនេះទៅ៕

មតិយោបល់