ភ្នំពេញៈ មុននេះបន្តិច ចោរដៃឆៅម្នាក់ ធ្វើសកម្មភាពជិះម៉ូតូឆក់ខ្សែកពីនារីម្នាក់បានសម្រេច តែជិះរត់គេចខ្លួមិនរួច ត្រូវកម្លាំងនគរបាលឃាត់ខ្លួនបានភ្លាមៗនៅចំនុចផ្លូវ៤៣០ កែងនិងផ្លូវ៥១២ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន។
ប្រភពឲ្យដឹងថា មុនពេលកើតហេតុ ជនសង្ស័យខាងលើ បានជិះម៉ូតូសេ១២៥មួយគ្រឿង ស៊េរី២០១៦ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1FX-8115 ដោយធ្វើសកម្មភាពឆក់ខ្សែកផ្លាកទីន ពីស្ត្រីម្នាក់បានសម្រេច តែគេចខ្លួនមិនរួច ខណៈកម្លាំងនគរបាលប៉ុស្តិ៍ផ្សារដើមថ្កូវចេញអន្តរាគមន៍ឃាត់ខ្លួនជនសង្ស័យបានភ្លាមៗ។ បច្ចុប្បន្ន ជនសង្ស័យ រួមនឹងវត្ថុតាងត្រូវបានបញ្ជូនមកកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលផ្សារដើមថ្កូវ ដើម្បី ធ្វើការសាកសួរ និងកសាងសំណុំចាត់ការតាមនិតិវីធី៕






មតិយោបល់