ព័ត៌មានជាតិ

រថយន្តដឹកដីបុកជាមួយម៉ូតូស្លាប់បុរសម្នាក់

ព្រះវិហារ: ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២និង៤៨នាទីរសៀលថ្ងៃទី៣ ខែកុម្ភ: ឆ្នាំ២០១៩
លើផ្លូវជាតិលេខ៦៤ចំណុចបេងូប ភូមិស្រយ៉ង់ត្បូង ឃុំស្រយង់ ស្រុកគូលែន ខេត្តព្រះវិហា។
សមត្ថកិច្ចឲ្យដឹងថារថយន្តដឹកដីបុកជាមួយម៉ូតូលើផ្លូវជាតិលេខ៦៤ចំណុចមុខផ្ទះឈ្មោះ នីត ក្នុងភូមិកើតហេតុខាងលើ។
អ្នកបើកបរម៉ូតូឈ្មោះ ជិន រុំ ភេទប្រុស អាយុ ៣៦ឆ្នាំ មានស្រុកកំណើត ខេត្ត តាកែវ មិនស្គាល់អាស័យដ្ឋានបច្ចប្បន្នជិះម៉ូតូម៉ាក HONDA Dream C125 ពណ៌ ខ្មៅ ស៊េរីឆ្នាំ ២០០៩ ពាក់ស្លាកលេខ កំពង់ធំ 1A 9168ស្លាប់នៅកន្លែងកើតហេតុចំណែកអ្នកបើកបររថយន្ត រត់គេចខ្លួនបាត់។ មូលហេតុ បើកបរម៉ូតូក្នុងសភាពស្រវឹង
ស្រានិងបើកបរហួសល្បឿនកំណត់ក៏រ៉េចង្កូតចូលចំណែកផ្លូវរថយន្តហើយក៏បុករថយន្តតែម្ដង។
វត្ថុតាងទាំពីរយកមករក្សាទុកនៅប៉ុស្តិ៍ស្រយង់៕

មតិយោបល់