ព័ត៌មានជាតិ

ស្ទាវសិស្សសាលាឈាមរាវ ដេញវាយគ្នាពេញផ្លូវ ត្រូវសមត្ថកិច្ចក្របួចជាប់ នៅខណ្ឌចំការមន

ភ្នំពេញ: ​ កាលពីវេលាម៉ោង១១ព្រឹក ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៨ មានករណីក្រុមក្មេងស្ទាវ​២​ក្រុម​ បានបើកឆាក​ប្រយុទ្ធ​​គ្នា បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើលពេញ​ផ្លូវ ភ្លាមៗនោះ​សមត្ថកិច្ច​បានចុះទៅ​អន្តរាគមន៍​​ ឃាត់ខ្លួនបាន​៤​នាក់​នាំខ្លួនយកមក​ប៉ុស្តិ៍​ដើម្បី​ធ្វើការ​សាកសួរ​តែម្តង នៅ​​​ផ្លូវ​លេខ​១៦៣ កែង​៣២០ សង្កាត់​បឹង​កេងកង​៣ ខណ្ឌចម្ការមន​ រាជធានីភ្នំពេញ។​
​​មូលហេតុ ផ្តើមចេញពី​ការ​មាន​គុំនំ គុំ​គួ​ន​នឹង​គ្នា។

បច្ចុប្បន្ន ក្រុមក្មេងស្ទាវទាំង៤នាក់ ​ត្រូវបានសមត្ថកិច្ច​ធ្វើការ​អប់រំ និង​ឲ្យ​អាណាព្យាបាល​មក​ធានា ធ្វើ​កិច្ចសន្យា ឲ្យ​វិលត្រឡប់​ទៅវិញ​ផងដែរ៕​

មតិយោបល់