(រ៉យទ័រ) ៖ រដ្ឋមន្ត្រីការបរទេសរបស់ប្រទេសដាណឺម៉ាកបានការពារតម្លៃប្រជាធិបតេយ្យរួមជាមួយប្រធានាធិបតីតៃវ៉ាន់ Tsai Ing-wen ដោយទទួលការរិះគន់ពីប្រទេសចិនដែលចាត់ទុកដែនកោះដែលប្រកាន់លទ្ធិប្រជាធិបតេយ្យយ៉ាងរឹងមាំ មានស្វ័យគ្រប់គ្រងថាជាទឹកដីដ៏ពិសិដ្ឋរបស់ខ្លួន ។
ប្រទេសចិនមិនដែលបដិសេធការប្រើប្រាស់កម្លាំងដើម្បីធានាឲ្យមានការបង្រួបបង្រួមជាយថាហេតុជាមួយកោះតៃវ៉ាន់ ជាកោះមួយដែលខ្លួនចាត់ទុកថាជាខេត្តបំបែកខ្លួន។ ប្រទេសដាណឺម៉ាក និងប្រទេសមួយចំនួនតូចបានទទួលស្គាល់ទីក្រុងតៃប៉ិថាជាផ្នែកមួយនៃគោលនយោបាយចិនតែមួយរបស់ទីក្រុងប៉េកាំង ។ ប៉ុន្តែក្នុងប៉ុន្មានខែថ្មីៗនេះ ប្រទេសចិនបានបង្កើនសកម្មភាពយោធានៅជិតកោះតៃវ៉ាន់។
រដ្ឋមន្ត្រីក្រសួងការបរទេសដាណឺម៉ាកលោក Jeppe Kofod បាននិយាយថា លោកកំពុងរៀបចំគោលនយោបាយការបរទេស និងយុទ្ធសាស្ត្រសន្តិសុខថ្មីដែល “ផ្អែកលើគុណតម្លៃ” ហើយបានថ្កោលទោសការដាក់ទណ្ឌកម្មថ្មីៗ របស់ប្រទេសចិនប្រឆាំងនឹងសហភាពអឺរ៉ុបថាជារឿង “ដែលគួរឲ្យសោកស្តាយ” ។
លោក Kofod បាននិយាយនៅក្នុងកិច្ចប្រជុំកំពូលប្រជាធិបតេយ្យនៅទីក្រុង Copenhagen ថា “យើងត្រូវឈររឹងមាំជាងមុន ឆ្លើយតបឲ្យបានលឿន និងខ្លាំងជាងមុននៅពេលគុណតម្លៃជាសកលដូចជាសិទ្ធិមនុស្ស និងសេរីភាពនៃការបញ្ចេញមតិស្ថិតនៅក្រោមសម្ពាធ” ។
សហគមន៍អ៊ឺរ៉ុបបានដាក់ទណ្ឌកម្មលើមន្ត្រីចិនដែលត្រូវបានគេសង្ស័យពីការរំលោភសិទ្ធិមនុស្សប្រឆាំងនឹងជនជាតិម៉ូស្លីមអ៊ុយហ្គ័រនៅភាគបស្ចឹមខេត្តស៊ីនជាំងដែលជាការចោទប្រកាន់ដែលទីក្រុងប៉េកាំងបដិសេធ ។
ទំនាក់ទំនងដាណឺម៉ាក - ចិនមានភាពប្រសើរឡើងគួរឱ្យកត់សម្គាល់ចាប់តាំងពីឆ្នាំ ២០០៩ នៅពេលដែលអតីតប្រមុខរដ្ឋលោក Lars Lokke Rasmussen បានជួបជាមួយមេដឹកនាំសាសនាទីបេដាឡៃឡាម៉ា ប៉ុន្តែរដ្ឋាភិបាលដាណឺម៉ាកថ្មីៗនេះបានទទួលការរិះគន់ពីសភាថាមានភាពអសកម្មចំពោះការជ្រៀតជ្រែករបស់ចិននៅក្នុងទីក្រុងហុងកុង ដែលជាអតីតដែនដីអាណានិគមអង់គ្លេស ៕
មតិយោបល់