ព័ត៌មានជាតិ

ក្មេងប្រុសអាយុ ៤ឆ្នាំ រត់ឆ្លងថ្នល់ ត្រូវម៉ូតូបុក បណ្ដាលឲ្យរងរបួសធ្ងន់

ព្រៃវែង: កាលពីវេលាម៉ោង៩ និង៣០នាទីថ្ងៃទី០៤ ខែកុម្ភ: ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ រវាងម៉ូតូ និងអ្នកថ្មើរជើង បណ្តាលឲ្យក្មេងប្រុសម្នាក់ រងរបួសធ្ងន់ នៅលើផ្លូវគ្រួសក្រហមត្រង់ចំណុចមុខផ្ទះឈ្មោះ ជុំ ថន ស្ថិតក្នុងភូមិប្រស្រែលិច ឃុំកញ្ជ្រៀច ស្រុកកញ្រ្ជៀច ខេត្តព្រៃវែង ។

ក្មេងរងគ្រោះឈ្មោះ ម៉ុន ម៉េងហ័រ ភេទប្រុស អាយុ៤ឆ្នាំ រស់នៅភូមិ ឃុំកើតហេតុ បានរត់ឆ្លងផ្លូវពីជើងទៅត្បូង ខណ:ស្រាប់តែមាន ម៉ូតូមួយគ្រឿង ម៉ាកសេ១២៥ ស៊េរី២០១៦ ពណ៌ខ្មៅពាក់ស្លាកលេខ ព្រៃវែង1J6948 បើកបរដោយឈ្មោះ សុន សុជាតិ ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅភូមិព្រងើយទី១ ឃុំថ្មពូន ស្រុកកញ្រ្ជៀច ខេត្តព្រៃវែង ធ្វើដំណើរពីលិចទៅកើត បានបុកជនរងគ្រោះបណ្តាលឲ្យរងរបួសធ្ងន់ លើចិញ្ចើមផ្នែកខាងស្ដាំ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញ ចំណែកម៉ូតូវិញ ពុំមានអ្នករងរបួសឡើយ។

វត្ថុតាងម៉ូតូ ត្រូវបានដកហូតយកមករក្សាទុក នៅអធិការដ្ឋាននគរបាលស្រុកកញ្រ្ជៀច។

មូលហេតុ៖ បណ្ដាលមកពីក្មេងរត់ឆ្លងកាត់ឆ្លងផ្លូវ និងម៉ូតូបើកលឿន ខ្វះការប្រុងប្រយ័ត្ន៕

មតិយោបល់