ភ្នំពេញៈ កាលពីវេលាម៉ោង៣ និង៣០នាទីថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០១៩ ប៉ុស្តិ៍រដ្ឋបាលឃ្មួញ បានធ្វើការឃាត់ខ្លួនជនសង្ស័យ ចំនួន០២នាក់ ពាក់ព័ន្ធនឹងករណីអំពើលួច (ឆ្កឹះសោចូលលួចយកទូរស័ព្ទដៃ) នៅចំណុចក្នុងតូបលក់ទូរសព្ទ័ដៃលីយ៉ា ផ្លូវបេតុង ភូមិសែនសុខ១ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ។
ជនសង្ស័យទី១-ឈ្មោះ ឃុន ដេត ភេទបុ្រស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួល ភូមិសែនសុខ៥ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ៥ (មានសារធាតុញៀន) និងទី២-ឈ្មោះ យ៉ង យ៉ុង ភេទបុ្រស អាយុ៤១ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិធំ សង្កាត់ពញ្ញាពន់ ខណ្ឌព្រែកព្នៅ (មានសារធាតុញៀន) ។
ជនរងគ្រោះឈ្មោះ រតនៈ ឡារ៉ាយ៉ា ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ទូរស័ព្ទដៃ ស្នាក់នៅភូមិសែនសុខ១ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ ។
សម្ភារៈបាត់បង់ រួមមាន៖ ទូរស័ព្ទដៃ៤៦គ្រឿង ( ទូរស័ព្ទដៃម៉ាកសាំងសុង១៨គ្រឿង ទូរស័ព្ទដៃម៉ាក OPPO.០៥គ្រឿង ទូរស័ព្ទដៃម៉ាកអាយហ្វូន១១គ្រឿង ទូរស័ព្ទដៃម៉ាកLG.០៦គ្រឿង ទូរស័ព្ទដៃម៉ាកហួវៃ ០៣គ្រឿង ទូរស័ព្ទម៉ាលខេមហ្វូន០១គ្រឿង ទូរស័ព្ទដៃម៉ាក ស៊ីថែល១គ្រឿង ទូរស័ព្ទដៃម៉ាកគីមផ្លី០១គ្រឿង )។
សម្ភារបន្សល់ទុក៖ ទូរស័ព្ទដៃ០៤គ្រឿង (ម៉ាកAអប់ប៉ូ០១គ្រឿង ម៉ាកអាយហ្វូន០១គ្រឿង ម៉ាកស៊ីថែល ០១គ្រឿង និងម៉ាកគីមផ្លី០១គ្រឿង )។
តាមប្រភពព័ត៌មាន បានឲ្យដឹងថានៅមុនពេលកើហេតុ ថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៩ ពេលល្ងាចជនរងគ្រោះ បានបិទតូបលក់ទូរស័ព្ទដៃរបស់ខ្លួន រួចចូលដេក នៅបន្ទប់ខាងក្រោយហាង លុះព្រឹកឡើងថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៩ ជនរងគ្រោះ បានក្រោកពីដែកបើកហាងលក់ ឃើញបាត់ទូរស័ព្ទដៃពីក្នុងទូរ ហើយឃើញទ្វារហាងបើក ទើបជនរងគ្រោះ បានបើកកាមេរ៉ាសុវត្ថិភាពមើល ឃើញមានជនសង្ស័យចំនួន០២នាក់ បានធ្វើសកម្មភាពឆ្កឹះសោចូលលួចយកទូរស័ព្ទដៃក្នុងហាង វេលាម៉ោង០១ និង៣០នាទី រំលងអធ្រាត្រ ។
លុះដល់ថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០១៩ នៅវេលាម៉ោង៣ និង០០នាទីរសៀល ជនរងគ្រោះ បានឃើញេជនសង្ស័យ មានភិនភាគដូចក្នុងកាមេរ៉ាសុវត្ថិភាព កំពុងដើរតាមផ្លូវ ក្នុងភូមិសែនសុខ៥ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ ជនរងគ្រោះបានឃាត់ខ្លួនជនសង្ស័យខាងលើ ប្រគល់ឲ្យសមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលឃ្មួញ ធ្វើការសាកសួរ រួចជនរងគ្រោះ បានដាក់ពាក្យបណ្តឹងចោទប្រកាន់ជនសង្ស័យតែម្តង។
បច្ចុប្បន្នជនសង្ស័យ កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធី៕
មតិយោបល់