ភ្នំពេញៈ យោងតាមផេកក្រសួងបរិស្ថាន បានគូសបញ្ជាក់ឲ្យដឹងថា រហូតមកទល់ពេលនេះ គុណភាពខ្យល់នៅប្រទេសកម្ពុជា មិនមានផលប៉ះពាល់ណាមួយពីឥទ្ធិពល ដែលកើតនៅប្រទេសជិតខាងទេ។ ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានឱ្យដឹងថា គុណភាពខ្យល់ នៅប្រទេសកម្ពុជា មានគុណភាពល្អ ហើយភាគល្អិតនៅក្នុងខ្យល់ធម្មតា មិនមានការព្រួយបារម្ភឡើយ។
មន្ត្រីជំនាញក្រសួងបរិស្ថាន បានធ្វើការតាមដានជាប្រចាំ និងធ្វើការវាយតម្លៃរៀងរាល់ ២៤ម៉ោងម្តង ដើម្បីតាមដានគុណភាពខ្យល់។
ពាក់ព័ន្ធនឹងបញ្ហានេះ ក្រសួងបរិស្ថានសូមអំពាវនាវ ដល់បងប្អូនកុំមានការព្រួយបារម្ភអ្វីឡើយ ហើយក្រសួងនឹងផ្តល់ព័ត៌មានជាប្រចាំ ប្រសិនបើមានបញ្ហាអ្វីមួយគួរកត់សម្គាល់ ទាក់ទងនឹងគុណភាពខ្យល់នេះ៕
មតិយោបល់