ព័ត៌មានជាតិ

សង្ស័យបែកថ្នាំ យកកូនកាំបិតចាក់សម្លាប់ខ្លួនឯង តែមិនសម្រេច ត្រូវគេជួយទាន់

ភ្នំពេញៈ​ បុរសជាកម្មករសំណង់ម្នាក់សង្ស័យបែកថ្នាំ បានយកកូនកាំបិតចិតបន្លែចាក់បំពង់.ក ប្រុងសម្លាប់ខ្លួនឯង តែត្រូវបានក្រុមគ្រួសារជួយសង្គ្រោះទាន់ពេល។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង២ និង៣០នាទីរសៀលថ្ងៃទី ៤​ ខែកុម្ភៈ​ ឆ្នាំ ២០១៩នៅចំណុចផ្ទះលេខ ៨៨៣ក្រុម ទី៥ភូមិមិត្តភាព សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ ។

ជនរងគ្រោះឈ្មោះ ប៉ែន​ បញ្ញា ភេទប្រុសអាយុ ២៦ឆ្នាំ មុខរបរធ្វើកម្មករសំណង់ រស់នៅទីតាំងកើតហេតុខាងលើ ។

តាមប្រភពពីលោកយាយឈ្មោះ ឈុន​ យ៉ុម អាយុ៨១ឆ្នាំ ត្រូវជាយាយបង្កើតរបស់ជនរងគ្រោះ បានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះ បានផឹកស្រា ជាមួយអ្នកជិតខាង តែមិនទាន់អស់ចិត្ត ហើយគាត់ក៏បានសុំឪពុក ទិញស្រាផឹកបន្ថែមទៀត តែឪពុកមិនឲ្យ ក៏បានយកកូនកាំបិតចុងស្រួចចិតបន្លែ មកចាក់ ដោយត្រូវចាក់ចំជើង និងបំពង់.កខ្លួនឯងចំនួន ៣កន្លែង បណ្តាលឲ្យរបួសធ្ងន់ហូរឈាមយ៉ាងខ្លាំង ក្រោយមកក៏ត្រូវបាន ក្រុមគ្រួសារដឹកតាមម៉ូតូកង់បី យកទៅសង្គ្រោះនៅមន្ទីរពេទ្យកាល់ម៉ែត្រ។

បច្ចុប្បន្នជនរងគ្រោះ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត្រ៕

មតិយោបល់