ព័ត៌មានជាតិ ព័ត៌មានសិល្បៈ និងកម្សាន្ត

អ្នកលេង​ហ្វេ​សប៊ុក​កម្ពុជា ផ្ទុះ​កំហឹង​នឹង​អ្នកលេង​ហ្វេ​សប៊ុក​ថៃ ទាក់ទិន​រឿង​លួច​វប្បធម៌​

​ភ្នំពេញ​៖ វា​មិនមែន​ជា​រឿង​ថ្មី​នោះទេ ដែល​សៀម​តែងតែ អះអាងថា ខ្មែរ បាន​លួច​វប្បធម៌ និង​អរិយធម៌​របស់​ពួកគេ ប្រាប់​ទៅ​កាន់​ពិភពលោក ។ កន្លងមក កាលពី​ឆ្នាំ ២០០៣ តារា​ថៃ​នាង Suvanant Kongying ដែល​ខ្មែរ​ហៅ​ថា​នាង ផ្កាយព្រឹក បាន​អះអាង​ថា កម្ពុជា​បាន​លួច​ប្រាសាទអង្គរវត្ត ពី​ប្រទេស​ថៃ ។ ជាមួយ​នឹង​ពាក្យ​សម្តី​នាង ផ្កាយព្រឹក​នេះ បាន​ធ្វើឲ្យ​ប្រជា​ពលរដ្ឋ​ខ្មែរ ជាច្រើន​ខឹងសម្បារ ឈាន​ដល់​ថ្នាក់​ដុត​ទូត​ថៃ ធ្វើឲ្យ​រដ្ឋាភិបាល​កម្ពុជា​ល្វីងមុខ សង​ដល់​ថៃ ជាច្រើន​រយ​លាន​។​

​រឿង​ចាស់ លើ​ដំបៅ​ចាស់ ចាប់ផ្តើម​ងាក​មក​វិញ ទៀតហើយ ដោយសារ​តែ​អ្នកលេង​ហ្វេ​សប៊ុក​របស់​ថៃ បាន Comments នៅ​លើ​ម្ចាស់​គណនី ឈ្មោះ mirandakerr ដែល​ត្រូវបាន​គេ​ស្គាល់​ថា ជា​តារា​ម៉ូ​ដែល Victoria Secret ដ៏​ល្បីល្បាញ​បំផុត លើ​ពិភពលោក បង្ហោះ​រូបភាព ជាមួយនឹង អ្នករាំ​របាំ​របស់​ថៃ ដោយ​ភ្ជាប់​មក​ជាមួយនឹង​សំណេរ Beautifull traditional Thai dancer ដែល​ប្រែជា​ខ្មែរ​ថា អ្នករាំរ​បាំង​ប្រពៃណី​ថៃ​ដ៏​ស្រស់​សោភា ។ ជាមួយនឹង​គ្នា​នេះដែរ ម្ចាស់​គណនី​ឈ្មោះ yok _cody បាន Comments ដូច​ដែល​បង្ហាញ​ខាងក្រោម ដោយ​មាន​បង្កប់​អត្ថន័យ​យ៉ាងជ្រៅ​ដៀមដាម​ដល់​កម្ពុជា ថា​ជា​ចោរ ដោយ​នាង​បាន​អះ​អា​ថា មិនចាំបាច់​ប្រាប់​ក៏​ដឹង​ដែរ​ថា មនុស្ស​នៅលើ​ពិភពលោក​នេះ ដឹង​ថា​វា​មាន​ប្រភព​ពី​ថៃ អ្នក​គួរតែ​ងាក​ទៅ​សិក្សា ប្រវត្តិសាស្ត្រ​ប្រទេស​របស់​អ្នក ហើយ​សូម​គិត ហើយ​នេះ​ជា​ហេតុផល ដែល​ខ្ញុំ មិន​ចូល​ចិត្ត​កម្ពុជា ព្រោះ​មនុស្ស នៅ​ទីនោះ​មាន​ទំលាប់​ដូច​អ្នក ហើយ​មាន​ច្រើន​ទៀត​ផង ។ ខណៈ​ដែល​ម្ចាស់​គណនី​ផ្សេងៗ​នៅ​ថៃ សរសេរ​អះអាងថា យើង​គឺ​មកពី​ថៃ ហើយ​យើង​មិន​ដែល​លួច អ្វីៗ​គ្រប់យ៉ាង​ពី​ប្រទេស​ដទៃ​ឡើយ សូម​ងាក​ទៅ​បើក​ប្រវត្តិសាស្ត្រ​មើល នេះ​ជា​សម្លៀកបំពាក់​ប្រពៃណី​របស់​ថៃ​។​
​ជាមួយនឹង Comments ទាំងនេះ​បាន​ធ្វើឲ្យ​ពលរដ្ឋ​ខ្មែរ ដែល​ជា​អ្នកលេង​បណ្តាញ​សង្គម​ហ្វេ​សប៊ុក ផ្ទុះ​កំហឹង​យ៉ាងខ្លាំង ចំពោះ​អ្នកលេង​ហ្វេ​សប៊ុក​ថៃ ទាំងនោះ ដែល​មិន​បាន​សិក្សា​ពី​ប្រវត្តិសាស្ត្រ​ខ្លួន​ឲ្យ​ដិតដល់ ។​

​រឿង​ដូចគ្នានេះដែរ កន្លងមក សិល្បៈករ​ផ្នែក​បុរាណ​ម្នាក់ បានឲ្យដឹងថា “​លោក​តែងតែ​ចេញ​ទៅ​សម្តែង​នៅ​ក្រៅប្រទេស ដោយ​ការចេញ​សម្តែង​នោះ ពាំនាំរ​បាំង​បុរាណ​ខ្មែរ​ជា​ច្រើន ចាស់ និង​ថ្មី ធ្វើយ៉ាងណា​ផ្សព្វផ្សាយ​វប្បធម៌ និង អរិយធម៌ ដ៏​ចំណាស់​របស់ខ្លួន​ទៅកាន់​ពិភពលោក​។ ក៏ប៉ុន្តែ​មាន​ប្រទេស​ជាច្រើ​ណាស់​ដែល​គេ​កំពុង​យល់ច្រឡំ ដោយ​និយាយ​មក​រក​ខ្លួន​ថា ខ្ញុំ​ពិតជា​ស្គាល់​អរិយធម៌​អ្នក​ខ្លាំងណាស់ ដែល​ជា​អរិយធម៌ និង​សិល្បៈ​ចម្លង​ពី​ថៃ ត្រង់​សម្តី​មួយ​ឃ្លា​នេះ បាន​ធ្វើឲ្យ​លោក​វិលមុខ​ឈឹង​តែម្តង ហើយ​ព្យាយាម​ពន្យល់​ទៅ​ពួក​គេ​វិញ ទាក់ទង​នឹង​ដើមកំណើត​ខ្មែរ កើតមុន​ថៃ ដោយ​មាន​ប្រាង្គ​ប្រាសាទ ជា​សំអាង ទើប​ពួកគេ​យល់​លែង​គិត​ខុស​ដូច​មុន ដោយនិយាយ​បក​មក​យើង​វិញ​ថា ពូកគេ​យល់​ខុស​យូរហើយ ដោយសារ​តែ​កន្លងមក​នៅពេល​ដែល​ថៃ មក​សម្តែង​ពួកគេ​តែងតែ​ថា ខ្មែរ​ជា​អ្នក​លួច​សិល្បៈ និង​វប្បធម៌ ទើប​ជឿ​តែម្តងទៅ តែ​ពេល​នេះ​ភ្លឺ​ភ្នែក ។ សិល្បៈករ​សូម​មិន​បញ្ចេញ​ឈ្មោះ​ខាងលើ បាន​ប្រាប់​បន្តថា រាល់​ការសម្តែង​ធំ​នៅ​តំបន់​អាស៊ី ឬ​បណ្តា​ប្រទេស​អឺរ៉ុប​ផ្សេងៗ​ទៀត ឲ្យតែ​ឭ​ថា​ខ្មែរ ទៅ​ចូលរួម​ដែរ ខាង​ថៃ បាន​បដិសេធ មិន​ទៅ​សម្តែង​នោះទេ ព្រោះ​ខ្លាច​ភូត​គេ​មិនបាន​សម្រេច ថា ខ្មែរ​លួច​វប្បធម៌​ពូកគេ “ ។​
​តើ​នេះ​ជា​កំហុស​នរណា ?
2014-10-02_083845
2014-10-02_083904

មតិយោបល់