ព័ត៌មានជាតិ

ដឹងការពិតហើយ! មន្ត្រី​យោធា​ម្នាក់ ផ្ទុះអាវុធជាមួយ​អតីត​អធិ​ការរង​នគរបាល​ក្រុង​ ផ្អើលនៅខណ្ឌ៧មករា

ភ្នំពេញៈ កាលពី​ល្ងាច​ថ្ងៃ​ទី​០៤ ខែ​កុម្ភៈ ឆ្នាំ២០១៩ មានករណីមន្ត្រី​យោធា​ម្នាក់​ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​កងរាជអាវុធហត្ថ​ខណ្ឌ​៧​មក​រា ឃាត់ខ្លួន និង​បញ្ជូន​ទៅ​កាន់​ទីបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ខណៈ​អតីត​អធិ​ការរង​នគរបាល​ក្រុង​ម្នាក់​ បាន​រត់គេច​ខ្លួន បន្ទាប់ពី​ផ្ទុះអាវុធ​ដាក់​គ្នា​ចំនួន​៣​គ្រាប់​ នៅក្នុងរឿង​ទំនាស់​​ជួសជុលផ្ទះ។

សមត្ថកិច្ច បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញមន្ត្រីយោធា​ដែលឃាត់ខ្លួន និង​អតីត​អធិ​ការរង​នគរបាល​ក្រុង​ បានទាស់សម្ដីគ្នា ដោយពួក​គាត់​ទាំងពីរមានផ្ទះ​លើ​ក្រោម​គ្នា ស្ថិត​នៅ​ផ្លូវ​លេខ​១៣៩ សង្កាត់​អូ​ឬ​ស្សី​៣ ខណ្ឌ​៧​មក​រា រាជធានី​ភ្នំពេញ។

ភ្លាមៗផងដែរ​មន្ត្រី​យោធា​ បានដក​កាំភ្លើង​គំរាម​ទៅ​លើ​អតីត​អធិការរង​ក្រុង ហើយ​បាន​ដើរ​ឡើង​ទៅ​លើ​ផ្ទះ​ជាន់​ទី​៣​បាត់​ទៅ មិនប៉ុន្មាននាទីផង អតីត​អធិការរង​ក្រុង​បាន​ទាក់ទង និង​រាយការណ៍​ទៅ​នគរបាល​មូលដ្ឋាន​ឲ្យ​ជួយ​អន្តរាគមន៍​ ដោយចោទ​ថា មន្ត្រី​យោធា​បាន​ប្រើ​អាវុធ​គំរាម​ ក្នុង​ពេល​មាន​ជម្លោះ។

ក្រោយទទួលបានដំណឹងភ្លាម អនុប្រធាន​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​អូរ​ឬ​ស្សី​៣​ម្នាក់ បាន​ចុះទៅ​ដល់​កន្លែង​កើតហេតុ ​ស្រប​ពេល​នោះ​មន្ត្រី​យោធា​ ក៏​បាន​ចុះពីលើផ្ទះ​មក បាន​ទាស់សម្ដីជាមួយ​អតីត​អធិការរង​ក្រុង​ម្នាក់​នោះ​ម្ដងទៀត រហូត​មានការ​ស្ទុះ​ចង់វាយ​ទាត់​ធាក់​គ្នា ប៉ុន្តែ​ត្រូវបាន​លោក​អនុប្រធាន​ប៉ុស្តិ៍​ជួយ​ឃាត់ ខណៈ​នោះស្រាប់តែ​អតីត​អធិការរង​ក្រុង បាន​ដក​យក​កាំភ្លើង​ខ្លី​ពី​ចង្កេះ​អនុប្រធាន​នគរបាល​ប៉ុស្តិ៍​អូរ​ឬ​ស្សី​៣ បាញ់​ផ្ញុច​ដី​ចំនួន​៣​គ្រាប់ រួច​រត់​ចូល​ក្នុងផ្ទះ​បាត់ បណ្តាល​ឱ្យ​ភ្ញាក់ផ្អើល​​៕

មតិយោបល់