ព័ត៌មានជាតិ

Bechkam នឹង​ទទួល​នាម​ងារ​ជា Sir David Beckham

​តាមរយៈ​របាយការណ៍​ដែល​ទទួល​បាន​ថ្មីៗ​នេះ​បានឲ្យដឹង​ថា​អតីត​កីឡាករ​ឆ្នើម​របស់​អង់គ្លេស​និង​ជា​អតីត​ខ្សែបម្រើ​ប្រយុទ្ធ​ក្លឹប​បាល់ទាត់​ធំៗ​ជាច្រើន​នៅ​អ៊ឺរ៉ុប​និង​អាមេរិក​នោះ​នឹង​អាច​ទទួល​ងារ​ឡើងជា Sir David Beckham ដូច​លោក Sir Alex Furgurson ដែរ​។​ដោយសារ​តែ​ភាពជោគជ័យ​និង​ការចែករំលែក​បទពិសោធ​ខាង​វិស័យ​បាល់ទាត់​ទៅកាន់​ពិភពលោក​តាមរយៈ​កម្ម​វិធី​សប្បុរសធម៌​ផ្សេងៗ​នៅ​ប្រមាណ​ជិត​ពីរ​ទស្សវត្ស​ចុងក្រោយ​បាន​ធ្វើឲ្យ​គុណសម្បត្តិ​ក្នុង​វិស័យ​នេះ​អាច​ធ្វើឲ្យ​កីឡាករ​រូប​នេះ​នឹង​ទទួលងារ​ពិសេស​មួយ​ដែល​សហព័ន្ធ​កីឡាបាល់ទាត់​ទទួលស្គាល់​។​
Sir David Beckham
​របាយការណ៍​បាន​បន្ថែម​ទៀត​ថា​ព្រះអង្គម្ចាស់ William ដែល​បាន​ធ្វើការ​ជាមួយនឹង​កីឡាករ Beckham នៅក្នុង​រយៈពេល​ប៉ុន្មនា​ឆ្នាំ​ចុងក្រោយ​លើ​គម្រោង​ជា​ច្រើន​នឹង​ធ្វើ​ជា​អ្នកតំណាង​និង​ជា​ភ្ញៀវកិត្តិយស​ក្នុង​ការបំពាក់​តំណែង​ជា Sir David Beckham ។​
David Beckham ធ្លាប់​ឲ្យ​អង់គ្លេស​បាន​ទទួលពាន 115 និង​លេងឲ្យ​ក្រុម 4 ប្រទេស​ផ្សេង​គ្នា​និង​បាន​ទទួល​បាន​ពានរង្វាន់​ជាច្រើន​ទៀត​ផង​ដែរ​៕​

មតិយោបល់