ព័ត៌មានជាតិ

ស្វាគមន៍ចូលឆ្នាំចិន! រថយន្តមួយគ្រឿង បើកធ្លាក់ផ្លូវក្រឡាប់ជាច្រើនតង់ ស្លាប់ និងរបួស ៥នាក់ នៅស្រុកឧដុង្គ

កំពង់ស្ពឺ: កាលពីវេលាម៉ោង ៨ និង២០នាទីយប់ថ្ងៃទី៤ ខែកុម្ភ: ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ ដោយរថយន្តមួយគ្រឿង បើកធ្លាក់ទៅខាងជើងផ្លូវ បណ្ដាលឲ្យក្រឡាប់ជាច្រើនតង់ របួសមនុស្ស ២នាក់ និងស្លាប់ ២នាក់ នៅភូមិត្រពាំងក្អែក ឃុំវាលពង់ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។

រថយន្តម៉ាក តូយ៉ូតា កាម៉ារី (1993) ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2B-6321 បើកបរដោយឈ្មោះ លាង ភាព ភេទប្រុស អាយុ ៣៣ឆ្នាំ មានអ្នករួមដំណើរ ០៤ នាក់ ៖

ទី១-ឈ្មោះ ហៀង រើន ភេទប្រុស អាយុ ៣៨ឆ្នាំ
ទី២-ឈ្មោះ គុណ គា ភេទប្រុស អាយុ ៣២ ឆ្នាំ អ្នកទាំងពីរ និងអ្នកបើក រស់នៅភូមិតាំងស្តុក ឃុំសំរោង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ (របួសធ្ងន់ទាំងបី)
ទី៣-ឈ្មោះ ញ៉ាញ់ ប៉ែក ភេទប្រុស អាយុ ១៨ឆ្នាំ
និងទី៤-ឈ្មោះ ឃី អូច ភេទប្រុស អាយុ ៣២ឆ្នាំ ទាំង ០២នាក់ រស់នៅ ភូមិសំរោង ឃុំមនោរម្យ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ (ស្លាប់ទាំង ២នាក់)។

សម្ភារខូចខាត៖ រថយន្ត ០១គ្រឿងធ្ងន់

បច្ចុប្បន្នវត្ថុតាង ត្រូវបានរថយន្តស្ទូចយកទៅរក្សាទុក នៅអធិការដ្ឋាននគរបាលស្រុកឧដុង្គ៕

មតិយោបល់