ផ្ទះ ព័ត៌មានជាតិ ពិសាស្រា សូមក...

ពិសាស្រា សូមកុំបើកបរ! អ្នកផឹក បុកប៉ះចំអ្នកស្រវឹង តាមផ្លូវស្ងាត់ មានអីរបួសធ្ងន់ទាំងសងខាង

0

ភ្នំពេញ: ករណីគ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូ២គ្រឿងជិះបុកគ្នា កណ្តាលទ្រូងផ្លូវ បណ្តាលឲ្យរងរបួសសងខាង ខណ:អ្នកបើកបរទាំងពីរ សុទ្ធសឹងតែស្រវឹងដូចគ្នា។

ហេតុការណ៍នេះ កើតទ្បើងកាលពីវេលាម៉ោង៩និង៥០នាទីព្រឹក ថ្ងៃទី០៥ ខែកុម្ភ: ឆ្នាំ២០៩ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងភូមិអូរដឹម សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ ។

តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានឲ្យដឹងថា ភាគីម៉ូតូ ម៉ាក address ពណ៌ក្រហម ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1DG-3165 បើកបរដោយបុរសម្នាក់ ប្រញាប់ទៅជួបជុំមិត្តភក្ដិ កម្មវិធីផឹកស៊ីបន្ត ក្នុងល្បឿនលឿនពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុ បានបុកជាមួយម៉ូតូ ម៉ាកហុងដា សេ១២៥ ស៊េរី២០១៤ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1AV-4905 បើកបរដោយបុរស ស្រវឹងសល់ពីយប់ ធ្វើដំណើរពីលិចទៅកើត ច្រាស់ទិសគ្នា នៅចំណុចកណ្តាលខ្សែបន្ទាត់ទ្រូងផ្លូវពេញទំហឹង បណ្តាលឲ្យរងរបួសធ្ងន់សងខាង ។

ក្រោយកើតហេតុ ភាគីខាងម៉ូតូសេ១២៥ ត្រូវបានសាច់ញាតិ ដឹកតាមម៉ូតូទៅពេទ្យ រីឯភាគីម្ខាងទៀត មិនទៅណាទេ ទោះជារហែកខោក៏ដោយ នៅអង្គុយគ្រវីក្បាល ។

ករណីនេះ តំណាងភាគីសងខាង បានបញ្ចប់រឿងនៅនឹងកន្លែង ដោយអូសម៉ូតូយកទៅជួសជុលរៀងៗខ្លួន៕

Loading...

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.