ភ្នំពេញៈ បុរសដែលជាជនរងគ្រោះម្នាក់ បានត្រឹមតែកាន់ស្លាកលេខរថយន្ត១បន្ទះ យកមកដាក់ពាក្យបណ្ដឹងសមត្ថកិច្ចប៉ុស្តិ៍ភ្នំពេញថ្មី ក្រោយត្រូវរថយន្តមិនស្គាល់ម៉ាក បុកបណ្តាលឲ្យរងរបួសធ្ងន់។
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១១ និង២០នាទី ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០១៩ ស្ថិតនៅតាមបណ្តោយផ្លូវហាណូយ កែងនិងផ្លូ១៩៧០ ភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ជនរងគ្រោះឈ្មោះ ប៉ន ជឿន អាយុ២៩ឆ្នាំ មុខរបរជាអ្នកដើររៀបចំរោងបុណ្យ និងរោងការ
ស្នាក់នៅបន្ទប់ជួល សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ។
តាមសម្តីជនរងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុ រូបគាត់បានជិះម៉ូតូត្រលប់មកពីលេងស្រុកកំណើត នៅឯខេត្តកំពត
លុះត្រលប់មកដល់ចំណុចកើតហេតុ ក៏ត្រូវរថយន្តពុំចាំម៉ាក បើកបុកគាត់បណ្តាលឲ្យរងរបួសធ្ងន់ រួចបើករត់បាត់ បន្សល់ទុកស្លាកលេខមួយបន្ទះ (ភ្នំពេញ 2R-5599) នៅកន្លែងកើតហេតុ។
ក្រោយពេលកើតហេតុជនរងគ្រោះ បានជិះម៉ូតូយកស្លាកលេខមកប្តឹងនគរបាលរដ្ឋបាលប៉ុស្តិ៍ភ្នំពេញ ដើម្បីឲ្យសមត្ថកិច្ចជំនាញជួយស្រាវជ្រាវ និងស្វែងរកម្ចាស់រថយន្តបង្ក ចូលខ្លួនមកដោះស្រាយគ្នាតាមផ្លូវច្បាប់
ចំណែកជនរងគ្រោះ ត្រូវបានក្រុមគ្រួសារបញ្ជូនទៅសំរាកព្យាបាលនៅមន្ទីរពេទ្យ៕
មតិយោបល់