ព័ត៌មានជាតិ

ផ្អើលរត់ចែកជើង! អគ្គិភ័យឆេះរថយន្តមួយគ្រឿង ខ្ទេចទាំងស្រុង នៅស្ទឹងត្រែង

ស្ទឹងត្រែង: នៅវេលាម៉ោង ១០ព្រឹកថ្ងៃទី០៥ ខែកុម្ភ: ឆ្នាំ ២០១៩ មានករណីអគ្គិភ័យឆេះរថយន្តម៉ាកសាំយ៉ុង០១គ្រឿង តាមបណ្តោយផ្លូវជាតិលេខ ០៧ ត្រង់ចំណុចវាលព្រីង ភូមិខាំផាន់ សង្កាត់សាមគ្គី ក្រុង/ខេត្តស្ទឹងត្រែង។

រថយន្តខាងលើ បានធ្វើដំណើរពីខេត្តទៅស្រុកសៀមប៉ាង លុះមកដល់ចំណុចខាងលើ ស្រាប់តែឆេះ ដោយមិនដឹងមូលហេតុ។

ម្ចាស់រថយន្ត ឈ្មោះគឹម ធុំ ភេទប្រុស អាយុ៤៤ ឆ្នាំ រស់នៅភូមិព្រែក សង្កាត់ស្ទឹងត្រែង ក្រុង/ខេត្តស្ទឹងត្រែង ។

ករណីនេះ រថយន្តដែលឆេះនោះ មិនត្រូវបានពន្លត់នោះទេ ដោយសារផ្លូវមានចម្ងាយឆ្ងាយ ម្យ៉ាងទៀតការផ្តល់ព័ត៌មានយឺតយ៉ាវ ទើបធ្វើឲ្យរថយន្តឆេះអស់ទាំងស្រុង៕

មតិយោបល់