កំពង់ធំៈ កាលពីវេលាម៉ោង ១១ និង៤៧នាទីយប់ថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ រវាងរថយន្តបុកម៉ូតូ ក្នុងទិសដៅស្របគ្នាពីកើតទៅលិច បណ្តាលឲ្យស្លាប់បុរសម្នាក់ នៅលើកំណាត់ផ្លូវជាតិលេខ០៦ ចន្លោះគីឡូម៉ែត្រលេខ១៨២-១៨៣ ភូមិព្រៃព្រាល(ក) ឃុំត្រពាំងឫស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។
ម៉ូតូម៉ាកហុងដាឌ្រីម C125 ពណ៌ខ្មៅ ស្លាកលេខកំពង់ធំ 1J F-6724 បើកបរដោយឈ្មោះ ឈិត ផន ភេទប្រុស អាយុ៧២ឆ្នាំ នៅភូមិ ឃុំកើតហេតុខាងលើ (ស្លាប់នៅកន្លែងកើតហេតុ មិនពាក់មួកសុវត្ថិភាព)។
ចំណែករថយន្តម៉ាក FUSO ពណ៌ស ស្លាកលេខកំពង់ចាម 3A-7338 អ្នកបើកបរឈ្មោះ នៅ វាសនា ភេទប្រុស អាយុ២៧ឆ្នាំ នៅភូមិអណ្តូងសំរឹទ្ធ ឃុំធ្លាប្រជុំ ស្រុកកោះអណ្តែត ខេត្តតាកែវ។
ក្រោយកើតហេតុតៃកុង រួមទាំងវត្ថុតាងម៉ូតូ និងរថយន្ត ត្រូវបាននាំខ្លួនទៅកាន់អធិការដ្ឋាននគរបាលស្រុកកំពង់ស្វាយ។
មូលហេតុបឋម៖ បង្កឡើងដោយអ្នកបើកបររថយន្ត បើកបរក្នុងស្ថានភាពស្រវឹង ដែលមានជាតិអាល់កុល ០,៥៧មីលីក្រាម ក្នុងមួយលីត្រខ្យល់ បានរេចង្កូតទៅបុកម៉ូតូ ដែលកំពុងចរាចរណ៍ ក្នុងគន្លងផ្លូវរបស់ម៉ូតូពីក្រោយ៕
មតិយោបល់