ភ្នំពេញៈ កម្លាំងផ្នែកនគរបាលយុត្តិធម៍ នៃអធិការ ដ្ឋាននគរបាលខណ្ឌទួលគោក បានសហការជា មួយកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌ នៃ អធិការដ្ឋាននគរបាល ខណ្ឌទួលគោក បានឃាត់ខ្លួន ជនសង្ស័យ១នាក់ ពីបទលួចម៉ូតូ នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៦ វេលាម៉ោង៨និង១០នាទី ។
បើតាមសេចក្ដីរាយការណ៍របស់សមត្ថកិច្ច បានឃាត់ខ្លួនជនសង្ស័យនេះ នៅចំណុចផ្លូវលេខ១៨៦ ក្រុមទី៩ ភូមិ៣ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ពីបទលួចម៉ូតូ ប្រព្រឹត្តនៅ ចំណុច ផ្ទះលេខ៧១ហាស់ ផ្លូវលេខ២៧១ ក្រុមទី ៣២ ភូមិ១២ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៦ វេលាម៉ោងប្រហែល ៥ជិតភ្លឺ ។
ករណីនេះជនសង្ស័យមានថាឈ្មោះ ឡាច សុភ័ណ ហៅ ឡូ ភេទប្រុស អាយុ ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ ពុំពិត ប្រាកដ ស្នាក់នៅផ្ទះលេខ៤៣៤ ផ្លូវម៉ៅសេទុង ក្រុមទី៨ ភូមិ៣ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួល គោក រាជធានីភ្នំពេញ ។
ចំណែកឯជនរងគ្រោះមានឈ្មោះ មិន សុផល ភេទប្រុស អាយុ ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរ មន្រ្តីអគ្គនាយក ដ្ឋានរតនាគារជាតិ ស្នាក់នៅផ្ទះលេខ៧១ហាស់ ផ្លូវលេខ២៧១ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។ ករណីនេះសមត្ថកិច្ចចាប់យក វត្តុតាងដែលជនសង្ស័យបានយករួមមាន ៖ ម៉ូតូមួយគ្រឿងម៉ាក Honda C125 ពណ៌ខ្មៅ ស៊េរី2012 ពាក់ស្លាកលេខ ប៉ៃលិន 1A-9033 មានលេខតួ និងលេខម៉ាស៊ីន 8734985 ( បានប្រគល់ឲ្យជនរងគ្រោះវិញ ) ។
សមត្ថកិច្ចបានបន្តទៀតថា នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៦ វេលាម៉ោង ៥ជិតភ្លឺ ជនរងគ្រោះបានជិះម៉ូតូ មកចតទុក នៅខាងក្រោយផ្ទះ ហើយបានដើរ ចូលទៅក្នុងផ្ទះមួយភ្លែត លុះចេញមកវិញ ស្រាប់តែបាត់ម៉ូតូ ក៏ប្តឹងមកសមត្ថកិច្ចឲ្យជួយស្រាវជ្រាវ រហូតដល់ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៦ វេលាម៉ោង ប្រហែល៨ព្រឹក កម្លាំងយើងបានល្បាតការពារសុវត្ថិភាព នៅក្នុងមូលដ្ឋានដល់ចំណុចផ្លូវលេខ ១៨៦ក្រុមទី៩ ភូមិ៣ សង្កាត់ទឹកល្អក់ទី៣ បានប្រទះឃើញជនសង្ស័យខាងលើ កំពុងជិះម៉ូតូជនរងគ្រោះ យើងក៍បានធ្វើការ ឃាត់ខ្លួនតែម្តង ។
បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការ ដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីសាកសួរ និង កសាងសំណុំរឿងបញ្ជូនទៅតុលាការ ចាត់ការតាមផ្លូវច្បាប់ ៕
មតិយោបល់