ព័ត៌មានជាតិ

អគ្គិភ័យមួយឆាបឆេះផ្ទះប្រជាពលរដ្ឋអស់ ២៥ខ្នង ស្មើនឹង ៣៣គ្រួសារ

កំពង់ឆ្នាំង : យោងតាមផេក អង្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោង ៧និង៣០នាទី មានករណីអគ្គិភ័យឆាបឆេះមួយ ដែលបង្កឡើង នៅចំណុចរោងឆ្អើត្រីផ្ទះ ហ៊ន ប៊ុនលី ភេទប្រុសអាយុ ៥៥ឆ្នាំ នឹងប្រពន្ធឈ្មោះ សួន តារាមុន្នី អាយុ ៥១ឆ្នាំ មានទីលំនៅភូមិ/សង្កាត់ ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ហើយបានបន្តឆេះរាលដល់ផ្ទះប្រជាពលរដ្ឋជិតខាង (ឆេះអស់ទាំងស្រុង) សរុបចំនួន ២៥ខ្នង ស្មើនឹងចំនួនប្រជាពលរដ្ឋ ៣៣គ្រួសារ ។
សមត្ថកិច្ចនគរបាលបានឲ្យដឹងថា ផ្ទះដែលឆេះនេះ ជាប្រភេទផ្ទះ ថ្ម នឹងឈើ ហើយមូលហេតុមកពី ម្ចាស់ផ្ទះឆ្អើត្រី មិនមានការប្រុងប្រយ័ត្ន។
ករណីនេះពុំមានគ្រោះថ្នាក់ ដល់អាយុជីវិតមនុស្សឡើយ ហើយត្រូវបានគ្រប់គ្រងបានទាំងស្រុង នៅវេលាម៉ោង ៣និង៣០នាទីរសៀល ដោយមានការជួយអន្តរាគមន៍ ពីរថយន្តពន្លត់អគ្គិភ័យចំនួន ១០គ្រឿង ប្រេីប្រាស់ទឹកអស់ ១៥០ទ្បាន (រថយន្តស្នងការដ្ឋាននគរបាលខេត្តចំនួន ៥គ្រឿង, រថយន្តតាមអធិការដ្ឋានចំនួន ៥គ្រឿង) និងានការចូលរួមពីកងកម្លាំងនគរបាល និងប្រជាពលរដ្ឋផងដែរ ៕

មតិយោបល់